ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចធិបតីអញ្ជើញសម្ពោធដាក់ដំណើរការរោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC ស្ថិតនៅខេត្តកំពង់ឆ្នាំង
ថ្ងៃទី ៖ 17-09-2026, ដោយ​​ Dara007 , 68 Views
                     
កំពង់ឆ្នាំងៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រុមហ៊ុន TH AUTOMOTIVE MANUFACTURING CO., LTD. ដែលមានរោងចក្រផ្គុំដំឡើងរថយន្ត ស្ថិតនៅលើផ្លូវជាតិលេខ៥ ភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

រោងចក្រនេះមានទំហំផ្ទៃដីសរុប ១១ ហិកតា ក្នុងនោះ ផ្ទៃរោងចក្រមាន ២,៧ ហិកតា។ ក្រៅពីនេះ មានអគារការិយាល័យ ទីធ្លា និងផ្លូវ។ ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធឺរីង ឯ.ក (TH Automotive Manufacturing Co., Ltd.) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ TH Group ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ និងជាអ្នកឯកទេសផ្នែកយានយន្តនៅកម្ពុជា។ ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធឺរីង ឯ.ក (TH Automotive Manufacturing Co., Ltd.) បានទទួលអាជ្ញាបណ្ណដំណើរការរោងចក្រដំឡើងរថយន្ត និងបានចុះហត្ថលេខាទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន GAC International Co., Ltd. ក្នុងការដំឡើងរថយន្តម៉ាក GAC នៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។

ក្រុមហ៊ុននេះបង្កើតឡើងដោយវិនិយោគិនខ្មែរ ១០០ ភាគរយ។ គម្រោងវិនិយោគរបស់ក្រុមហ៊ុន គឺរោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC និងរថយន្តម៉ាក CHEVROLET ដែលមានសមត្ថភាពផលិតសរុបប្រមាណ ២០.០០០ គ្រឿងក្នុងមួយឆ្នាំ សម្រាប់បម្រើទីផ្សារក្នុងស្រុក ៩០ ភាគរយ និងនាំចេញ ១០ ភាគរយ។ គម្រោងនេះប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១៩.៣ លានដុល្លារអាម៉េរិក និងផ្តល់ការងារដល់កម្លាំងពលកម្មក្នុងស្រុកសរុបចំនួន ២៥០ នាក់ ក្នុងនោះមានស្ត្រី ២០ នាក់ និងអ្នកបច្ចេកទេសបរទេស ២ នាក់។

សូមបញ្ជាក់ថា បន្ទាប់ពីក្រុមហ៊ុនបានដាក់ឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ រហូតមកដល់បច្ចុប្បន្ន ដោយមានការជួយជ្រោមជ្រែងប្រកបដោយភាពសប្បុរស និងសកម្ម ព្រមទាំងការបន្តគាំទ្រដល់ប្រតិបត្តិការអាជីវកម្ម ក្រុមហ៊ុនបានដំឡើងសាកល្បងរថយន្តសរុបចំនួន ២១៣ គ្រឿង ដោយដំណើរការបានយ៉ាងរលូន និងប្រកបដោយជោគជ័យក្នុងផលិតកម្ម៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com