ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
៨ ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករទៅហ្វីលីពីនបានចំនួន ១២២ ១០២ តោន
ថ្ងៃទី ៖ 16-09-2026, ដោយ​​ Dara007 , 34 Views
                     
ភ្នំពេញៈ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករទៅហ្វីលីពីនបានចំនួន ១២២ ១០២ តោន ដែលហើយស្មើនឹងជាង ១៥,៤% នៃបរិមាណនាំចេញអង្ករសរុប ៧៩២ ២១២ តោន ហើយជាការកើនឡើងជាង ៣៤ ដងធៀបទៅនឹងការនាំចេញពេញមួយឆ្នាំ ២០២៥។

តាមការបញ្ជាក់របស់សហព័ន្ធអង្ករកម្ពុជា (CRF) អង្ករដែលមានកិច្ចសន្យាទិញរួចហើយសម្រាប់ខែកញ្ញា ដល់ខែធ្នូឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងមានបន្ថែមទៀត ៨៧ ៣៤៤ តោន ដែលនឹងធ្វើឱ្យបរិមាណនាំចេញសរុបទៅហ្វីលីពីនក្នុងឆ្នាំ២០២៦ ឈានដល់ប្រមាណ ២០៩ ៤៤៦ តោន។ ទីផ្សារថ្មីនេះក៏នឹងរួមចំណែកប្រមាណ ២០% ដល់ការព្យាករណ៍ឆ្ពោះទៅកាន់ការនាំចេញអង្ករកម្ពុជាសរុបច្រើនជាង ១ លានតោន នៅឆ្នាំ ២០២៦ នេះ ដែលជាបំបែកឯតទគ្គកម្ម ៩៥០ ៣២១ តោននៃការនាំចេញកាលពីឆ្នាំ២០២៥។

ការកើនឡើងនេះគឺដោយសារភាពទាក់ទាញនៃគុណភាពរបស់អង្ករផលិតនៅកម្ពុជា សម្រាប់ប្រទេសហ្វីលីពីនក្នុងការបំពេញតម្រូវការសន្តិសុខស្បៀងរបស់ខ្លួន។

បន្ថែមពីលើនេះការសហការយ៉ាងជិតស្និទ្ធរវាង លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា និង ឯកឧត្តម Francisco P. Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានកសាងទំនាក់ទំនងរវាងរដ្ឋាភិបាលនិងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីធ្វើឱ្យការងារនេះទទួលបានការជោគជ័យ។ ការកើនឡើងខាងលើនេះ គឺជាការវិវត្តដ៏ល្អមួយសម្រាប់ខ្សែច្រវាក់តម្លៃស្រូវអង្ករ សម្រាប់គ្រប់តួអង្គពាក់ព័ន្ធចាប់ពីរោងម៉ាស៊ីនកិនស្រូវនាំចេញ រហូតដល់ប្រជាកសិករនៅតាមមូលដ្ឋាន។

ចំពោះការសម្ពោធការដឹកជញ្ជូនអង្ករ ១០ ០០០ តោនតាមរយៈមធ្យោបាយនាវាដឹកទំនិញរាយ (Bulk Carrier Shipping) សម្រាប់ការនាំចេញផ្ទាល់ពីកម្ពុជាទៅហ្វីលីពីន នេះគឺជាមធ្យោបាយថ្មីសម្រាប់ការនាំចេញអង្ករកម្ពុជា ដែលនឹងជួយកាត់បន្ថយចំណាយនិងពេលវេលាដឹកជញ្ជូន និងជួយបង្កើនភាពប្រកួតប្រជែងរបស់វិស័យ។ នាវាដឹកទំនិញរាយ ឬBulk carrier គឺជាប្រភេទនាវាដែលត្រូវបានរចនាឡើងសម្រាប់ដឹកទំនិញក្នុងបរិមាណច្រើនតាមរយៈការលើកស្ទូចទំនិញដាក់ក្នុងឃ្លុបផ្ទាល់ ដោយមិនចាំបាច់ដាក់ក្នុងកុងតឺន័រ។

សម្រាប់អង្ករដែលបានកិនរួច អង្ករត្រូវបាន វេចខ្ចប់ជាបាវ រួចទម្រៀបចងខ្សែជាដុំ ហើយលើកស្ទូចដាក់ផ្ទុកដោយផ្ទាល់នៅក្នុងឃ្លុបទំនិញរបស់កប៉ាល់ តាមរយៈឧបករណ៍លើកស្ទូចទំនិញ។ មធ្យោបាយនេះមានការសន្សំសំចៃលើការជួលកុងតឺន័រ ពលកម្មលើកដាក់កុងតឺន័រ និងការថែទាំនិងគ្រប់គ្រងសំបកកុងតឺន័រ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com