ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជាជ្រើសរើសផ្លូវសន្តិភាព និងច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ
ថ្ងៃទី ៖ 14-09-2026, ដោយ​​ Dara007 , 59 Views
                     
ភ្នំពេញៈ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ក្រោមការដឹកនាំរបស់លោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា បានបិទបញ្ចប់សម្រាប់កិច្ចប្រជុំនៅថ្ងៃទី១ នេះ នៅសាធារណរដ្ឋសិង្ហបុរី។នេះបើយោងតាមការឱ្យដឹងនៅលើបណ្ដាញសង្គមផ្លូវការរបស់លោក នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន។

គណៈប្រតិភូកម្ពុជា ដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាភ្នាក់ងារកម្ពុជា និងលោក ឡាំ ជា រដ្ឋមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនជាភ្នាក់ងាររង រួមជាមួយក្រុមអ្នកច្បាប់ និងអ្នកជំនាញ បានចូលរួមក្នុងដំណើរការដ៏មានសារៈសំខាន់នេះ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈយន្តការសន្តិវិធី និងច្បាប់អន្តរជាតិ។ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តវេនពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់ខ្ជាប់គោលជំហរយ៉ាងច្បាស់ថា ការការពារសិទ្ធិ និងផលប្រយោជន៍ជាតិ ត្រូវធ្វើឡើងដោយភាពរឹងមាំ មានការទទួលខុសត្រូវ និងគោរពច្បាប់អន្តរជាតិ។

ការជ្រើសរើសយន្តការផ្សះផ្សាក្រោម UNCLOS បង្ហាញពីការផ្តល់អាទិភាពរបស់កម្ពុជាចំពោះ សន្តិភាព ការសន្ទនា ការទូត និងដំណោះស្រាយផ្អែកលើច្បាប់។ ការជ្រើសរើសផ្លូវសន្តិភាពមិនមែនជាភាពទន់ខ្សោយឡើយ។

ការការពារផលប្រយោជន៍ជាតិដោយច្បាប់ គឺជាការការពារដោយគោលការណ៍ ភស្តុតាង និងសេចក្តីថ្លៃថ្នូរ។

នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា សុន្ទរកថាបើកនឹងធ្វើឡើងជាសាធារណៈ និងផ្សាយបន្តផ្ទាល់ ដោយផ្តល់ឱកាសឱ្យកម្ពុជាបង្ហាញទៅសហគមន៍អន្តរជាតិថា កម្ពុជាចង់បានសន្តិភាពដែលឈរលើច្បាប់ ចង់បានការសន្ទនាដែលគោរពសិទ្ធិស្របច្បាប់ និងចង់បានដំណោះស្រាយដែលមានយុត្តិធម៌ និងចីរភាព។

ក្នុងពេលវេលាដ៏មានសារៈសំខាន់នេះ យើងខ្ញុំជាប្រជាជនកម្ពុជាសូមផ្ញើកម្លាំងចិត្ត និងការគាំទ្រជូន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គណៈប្រតិភូកម្ពុជា ក្រុមអ្នកច្បាប់ និងអ្នកជំនាញទាំងអស់ ដែលកំពុងបំពេញបេសកកម្មដ៏មានតម្លៃសម្រាប់ជាតិ។ កម្ពុជាជ្រើសរើសសន្តិភាព កម្ពុជាជឿលើច្បាប់អន្តរជាតិ ហើយកម្ពុជាការពារសិទ្ធិ និងផលប្រយោជន៍ជាតិដោយភាពរឹងមាំ និងសេចក្តីថ្លៃថ្នូរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com