ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេចតេជោ៖ រឿងក្ដីរបស់លោកស្រីសំ សុខា មិនអាចរំលត់បណ្តឹងនៅតុលាការបានទេ
ថ្ងៃទី ៖ 15-08-2026, ដោយ​​ Dara007 , 53 Views
                     
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា រឿងក្ដីរបស់លោកស្រីសំ សុខាមិនអាចរំលត់បណ្តឹងនៅតុលាការបានទេ ខណៈការជេររបស់គាត់ បានប៉ះពាល់ធ្ងន់ធ្ងរដល់ សីលធម៌សង្គម។នេះបើយោងតាមការបង្ហោះសាររបស់សម្ដេចតេជោ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។

សម្ដេចតេជោមានប្រសាសន៍ថា ថ្ងៃនេះមានការបែកធ្លាយការដែលខ្ញុំ ជំរុញឱ្យលោកស្រីសំ សុខាធ្វើការ សូមទោសជាសាធារណៈចំពោះការ ជេររបស់គាត់ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ សីលធម៌សង្គម។ មានមនុស្សមួយចំនួនមានយោបល់ថា រឿងនេះត្រូវបានបញ្ចប់ហើយ។

សម្ដេចតេជោសូមបញ្ជាក់ថារឿងក្តីលោកស្រី សំ សុខាមិនត្រូវបានបញ្ចប់តាមផ្លូវ តុលាការទេ។ អ្នកដែលបានប្តឹងលោកស្រីសំ សុខានៅតុលាការនៅតែអាចបន្តហើយ តុលាការនៅតែបន្តកាត់ក្តីរវាងដើមបណ្តឹងជាមួយចុងចោទសំ សុខាតាមនីតិវិធីនិងតាមច្បាប់បន្តទៀតព្រោះការ សូមទោសរបស់លោកស្រីសំ សុខា មិនអាចរំលត់បណ្តឹងនៅតុលាការបានទេ។ ជាមួយគ្នានេះ សម្ដេចតេជោក៏សូមអំពាវនាវចំពោះស្ថាប័នតុលាការពន្លឿនចាត់ការលើសំណុំរឿងនេះឲ្យបានឆាប់និងស្របតាមច្បាប់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com