ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បញ្ជាកម្លាំងអាវុធហត្ថគ្រប់មូលដ្ឋាន ត្រូវរួមគ្នាបោសសម្អាតបទល្មេីស(Onlne  Scams)
ថ្ងៃទី ៖ 15-08-2026, ដោយ​​ Dara007 , 52 Views
                     
បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាកម្លាំងអាវុធហត្ថគ្រប់មូលដ្ឋាន ត្រូវរួមគ្នាបោសសម្អាតបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Onlne  Scams)តាមគ្រប់រូបភាព ដូចអ្វីដែលយេីងបានសហការអនុវត្តនាពេលកន្លងមកផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រសាសន៍លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជេីញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ មេបញ្ជាការកងអនុសេនាធំចល័ត នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំ ធំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដាក់នូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងអាវុធហត្ថគ្រប់មូលដ្ឋាន ត្រូវអនុវត្ត តួនាទី-ភារកិច្ច របស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ហើយបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ រួមគ្នាបោសសម្អាតបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Onlne  Scams)តាមគ្រប់រូបភាព ដូចអ្វីដែលយេីងបានសហការអនុវត្តនាពេលកន្លងមកផងដែរ។ ហើយអ្វីកាន់តែពិសេសកម្លាំងអាវុធហត្ថទាំងអស់ត្រូវត្រៀមខ្លួនជានិច្ចក្នុងការអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្នុងករណីចាំបាច់ដែលកើតមានឡើងជាយថាហេតុ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានបញ្ជាក់ថា កងរាជអាវុធហត្ថ គឺជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ ដែលមានបេសកកម្ម និងតួនាទីស្នូលសំខាន់ៗដូចជា ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ទប់ស្កាត់និងបង្ក្រាបបទល្មើសផ្សេងៗ។ តួនាទីស្នូលរបស់កងរាជអាវុធហត្ថ គឺការបម្រើជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសបម្រើប្រជាជន តាមរយៈការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងជួយសង្គ្រោះដល់ប្រជាជនក្នុងគ្រាមានអាសន្ន ដោយទទួលខុសត្រូវក្នុងការអនុវត្តច្បាប់ និងគោរពវិន័យ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com