សម្តេចតេជោ ហ៊ុន សែន ដាក់គោលដៅឆ្នាំ២០៥០ មានស្ត្រីធ្វើស្មៀនឃុំ និងសង្កាត់ ឱ្យបាន៥០ភាគរយ ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ស្ត្រីឱ្យប្រឹងប្រែងប្រកួតប្រជែងយកតំណែងជាស្មៀនឃុំ និងសង្កាត់ ដើម្បីក្លាយជាមន្រ្ដីក្របខណ្ឌរបស់ក្រសួងមហាផ្ទៃ ។ ជាមួយគ្នានេះ សម្ដេចតេជោបានណែនាំឱ្យការប្រឡងជ្រើសរើសស្រ្ដីជាស្មៀនឃុំ ត្រូវអ្នកនៅក្នុងមូលដ្ឋាន និងប្រឡងដោយយុត្ដិធម៌ និងតម្លាភាព ដើម្បីជៀសវៀងការទទួលរងភាពអយុត្ដិធម៌ចំពោះប្រជាពលរដ្ឋ។
សម្ដេចតេជោថ្លែងថា« ខ្ញុំលើកទឹកចិត្តឱ្យស្រ្តីយើងប្រណាំងប្រជែងដើម្បីយកតំណែងស្មៀនឃុំ។ ពេលខ្ញុំចុះទៅខេត្តកំពង់ស្ពឺ ខ្ញុំមានមោទនភាព ដោយឃើញស្ត្រីជាស្ត្រីស្មៀនឃុំមានច្រើន ហើយភាគច្រើនរៀនចប់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលបានប្រឡងជាប់ជាស្មៀនឃុំ»។
សម្ដេចតេជោ ហ៊ុន សែនបន្ថែមថា ការវិនិយោគលើស្ត្រី គឺវិនិយោគឱ្យខ្លួនឯង និងសង្គម ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំជាស្រ្ដី ដែលជួយឱ្យស្ដ្រីកាន់តែមានចំណេះដឹងគឺជារឿងល្អណាស់៕