ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រឿងតម្លៃធ្វើផ្លូវ និងបង្គោលភ្លើងសឡា ធ្វើឱ្យនាយកទីចាត់ការសាលាខេត្តកំពង់ឆ្នាំង២រូប ត្រូវអស់តំណែង
ថ្ងៃទី ៖ 13-08-2026, ដោយ​​ Dara007 , 64 Views
                     
ភ្នំពេញៈ រឿងតម្លៃធ្វើផ្លូវ និងបង្គោលភ្លើងសឡា ធ្វើឱ្យនាយកទីចាត់ការសាលាខេត្តកំពង់ឆ្នាំងពីររូបត្រូវអស់តំណែង ក្រោយក្រសួងមហាផ្ទៃ បានស៊ើបអង្កេតស្រាវជ្រាវរកឃើញមានភាពមិនប្រក្រតី នៃដំណើរការរៀបចំ និងអនុវត្តគម្រោងមូលនិធិរបស់រដ្ឋបាលឃុំ។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានសម្រេចបញ្ចប់តំណែងនាយកទីចាត់ការសាលាខេត្តកំពង់ឆ្នាំងពីររូប ក្រោយកើតរឿងមិនប្រក្រតីនៃតម្លៃធ្វើផ្លូវ និងភ្លើងសឡា។

នាយកទីចាត់ការទាំងពីររូប ដែលបញ្ចប់តំណែងនេះ រួមមាន៖ ទី១៖ លោក ហង្ស ពិសី បញ្ចប់តំណែងពីនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត មកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង ទី២៖ លោក វ៉ាន់ ថេន បញ្ចប់តំណែងពីនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត មកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នឹងបន្តស្វែងរកឫសគល់នៃបញ្ហា និងអ្នកពាក់ព័ន្ធនានា មកអនុវត្តតាមច្បាប់។

សូមបញ្ជាក់ថា វិធានការខាងលើកើតមាន បន្ទាប់ពីអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានស៊ើបអង្កេតស្រាវជ្រាវរកឃើញមានភាពមិនប្រក្រតី នៃដំណើរការរៀបចំ និងអនុវត្តគម្រោងមូលនិធិរបស់រដ្ឋបាលឃុំចំនួន៥នៃខេត្តកំពង់ឆ្នាំង រួមទាំងរដ្ឋបាលឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងផង៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com