ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចធិបតី អញ្ជើញជាអធិបតីដ៏ខ្ពង់ ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងខេត្តស្ទឹងត្រែង
ថ្ងៃទី ៖ 12-08-2026, ដោយ​​ Dara007 , 28 Views
                     
ស្ទឹងត្រែងៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នេះបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងខេត្តស្ទឹងត្រែង។

សមិទ្ធផលអភិវឌ្ឍន៍នានាដែលកំពុងកើតមានជាបន្តបន្ទាប់ឥតឈប់ឈរនៅលើទឹកដីខេត្តស្ទឹងត្រែងនេះ គឺស្ថិតក្រោមម្លប់នៃសុខសន្តិភាព ប្រកបដោយភាពធន់មាំរបស់ប្រទេសជាតិ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយស៊ីជម្រៅរបស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងការបន្តវេនដឹកនាំ ដ៏ប៉ិនប្រសប់ ស្វាហាប់ ម៉ឺងម៉ាត់ ហ្មត់ចត់ ឈ្លាសវៃ និងចក្ខុវិស័យស៊ីជម្រៅរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងដឹកនាំអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងជំហរច្បាស់លាស់ មុតស្រួច រស់រវើក បត់បែន វាងវៃ រក្សាបានសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងតម្កល់ផលប្រយោជន៍ជាតិ មាតុភូមិ ខឿនការពារជាតិ បូរណភាព អធិបតេយ្យជាតិ ធានាបាននូវសន្តិភាពយូរអង្វែង។

សមិទ្ធផលសម្រេចបានក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង បានឆ្លើយតបទៅនឹងបំណងប្រាថ្នា និងការពេញចិត្ត របស់ប្រជាជន គឺមានការរួមចំណែកយ៉ាងធំធេងពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានខេត្តរួមទាំងមន្ត្រីរាជការ កងកម្លាំង អាជ្ញាធរ មូលដ្ឋាន និងប្រជាពលរដ្ឋក្នុងខេត្តផងដែរ។

ឈរលើមូលដ្ឋាននេះ ការដឹកនាំរបស់រាជរដ្ឋាភិបាលនៅតែបន្តរក្សាបាននូវជំនឿទុកចិត្តយ៉ាងកក់ក្តៅ និង ខ្លាំងក្លាឡើង ជាពិសេសស្មារតីសាមគ្គីភាពរបស់មហាគ្រួសារខ្មែរ និងការយល់ដឹងច្បាស់ពីអត្ថន័យ និងគុណតម្លៃ នៃសន្តិភាព ជាកត្តារួមចំណែកមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចទាំងទ្វេ (តេជោ-ធិបតី) ជាស្នូលគ្រឹះដ៏រឹងមាំ ជាមួយនឹងទទួលបាននូវការគោរពស្រឡាញ់ និងសេចក្តីទុកចិត្តពីប្រជាជន។

សូមបញ្ជាក់ថា សមិទ្ធផលសំខាន់ៗដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះ មាន៤ រួមមាន៖ ទីលាន តេជោ-ធិបតីនិងវេទិកានាគជ័យ សួនបវរធិបតី សួនសុវណ្ណភូមិ និងសួនស្វាគមន៍រូបម្នាស់ទឹកឃ្មុំ ដែលបានស្ថាបនា រួចរាល់ក្នុងឆ្នាំ២០២៥ និងក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com