|
រដ្ឋមន្ត្រីក្រសួងអប់រំ ឃ្លាំមើលស្ថានភាពទូទៅក្នុងអំឡុងដំណើរការសំណេរ នៃការប្រឡងបាក់ឌុបនៅមណ្ឌលប្រឡងបឋមសិក្សាបាក់ទូក
ថ្ងៃទី ៖ 10-08-2026, ដោយ Dara007 , 49 Views
ភ្នំពេញៈ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញពិនិត្យស្ថានភាពទូទៅក្នុងអំឡុងដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នៅមណ្ឌលប្រឡងបឋមសិក្សាបាក់ទូក ដើម្បីពិនិត្យ និងធានាឱ្យបាននូវការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងការអនុវត្តបទបញ្ជាផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាពខ្ពស់។
សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នៅមណ្ឌលប្រឡង បឋមសិក្សាបាក់ទូក មានបន្ទប់ប្រឡងចំនួន ៤២បន្ទប់ និងបេក្ខជនប្រឡង ចំនួន ១០៤៧នាក់៕
|