ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សំណេរដែលបានផ្សាយលើគណនីហ្វេសប៊ុកបុគ្គល អ៊ុំ សំអាន នេះជាព័ត៌មានក្លែងក្លាយ
ថ្ងៃទី ៖ 10-08-2026, ដោយ​​ Dara007 , 40 Views
                     
ភ្នំពេញៈ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានថ្លែងថា សំណេរដែលបានផ្សាយលើគណនីហ្វេសប៊ុកបុគ្គល អ៊ុំ សំអាន នេះជាព័ត៌មានក្លែងក្លាយ និងមានភ្ជាប់រូបភាពដោយគ្មានមូលដ្ឋានច្បាស់លាស់ និងបំភ្លៃខុសពីការពិត។ តាមពិត រូបភាពនេះជាទីតាំងបង្គោលព្រំដែនលេខ 23(2) ស្ថិតក្នុងភូមិសាស្រ្តភូមិតាង៉ា ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី និងជាទីតាំងដែលភាគីកម្ពុជានិងវៀតណាមបានឯកភាពគ្នាបោះនៅលើដីជាក់ស្តែងតាំងពីឆ្នាំ២០១០ មកម្ល៉េះ និងពុំដែលមានបញ្ហា ហើយក៏មិនមែនស្ថិតក្នុងភូមិសាស្រ្ត ភូមិចង ដូច អ៊ុំ សំអាន លើកឡើងនោះដែរ។

ចំពោះភូមិចង ស្ថិតនៅចម្ងាយពីប្រមាណ ៤គ.ម. ពីភូមិតាង៉ា និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ19-20 ដែលបានឯកភាពគ្នាបោះបង្គោលនៅលើដីជាក់ស្តែងតាំងពីឆ្នាំ២០០៨ មកម្ល៉េះ និងពុំដែលមានបញ្ហាត្រូវដោះស្រាយនោះទេ។ ដូច្នេះអ្វីដែលបុគ្គល អ៊ំ សំអាន បានលើកឡើងជាការមិនពិត និងជាការភូតកុហកទាំងស្រុង។

ចំពោះអូរសាថី (អ៊ុំ សំអាន ហៅ អូរសេដ្ឋី) ស្ថិតនៅខាងកើតបង្គោលលេខ 23(2) ប្រមាណ ៨គ.ម ហើយខ្សែព្រំដែនគឺដើរតាមអូរសាថីនេះជាយូរយារណាស់មក គឺចាប់ពីបង្គោលព្រំដែនលេខ24 ដល់លេខ 25 ហើយកម្ពុជា និងវៀតណាម ក៏បានឯកភាពគ្នាទាំងទីតាំងបង្គោលនិងខ្សែព្រំដែនដើរតាមអូរនេះតាំងពីឆ្នាំ២០១០ មកម្ល៉េះ គឺខ្សែព្រំដែនតាមផែនទី Bonne មាត្រដ្ឋាន1/100.000 របស់បារាំង …។ ដូច្នេះ សូមបងប្អូនកុំជឿ និងកុំចែករំលែកបន្តព្រោះជាព័ត៌មានក្លែងក្លាយ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com