តាមការបញ្ជាក់ឱ្យដឹងក្រុមជនល្មេីសនិងបក្ខពួកមានគ្នាច្រេីននាក់ហេតុការណ៍បង្ករឡើងដោយជនមិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ឆ្នាំ២០២៦ គ្មានស្លាកលេខ តាមពីក្រោយមកពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូងបានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ជនរងគ្រោះបណ្ដាលឱ្យដួលម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅឆ្នាំ២០២៦ស្លាកលេខភ្នំពេញ1lZ.2078 នៅផ្លូវជាតិលេខ៣ទាំងថៃ្ង។ ជនរងគ្រោះឈ្មោះ ចក់ ពិសិដ្ឋ ភប្រុស ១៧ឆ្នាំ ឃុំកំពង់ត្រែង ស្រុកទឹកឈូ ខេត្តកំពត (រងរបួសដៃខាងស្ដាំ ជើងខាងឆ្វេង និង ខ្នង)ឈ្មោះ ណាក់ សាវីន ប្រុស ១៨ឆ្នាំ( រងរបួសខ្នងខាងក្រោយដេរ៤ថ្នេ កែងដៃខាងស្ដាំ និងជើងខាងឆ្វេង)ឈ្មោះ អុឹម ពៅ ប្រុស ២២ឆ្នាំ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត (រងរបួសចង្កា ដៃ និងជើងទាំងសងខាង) សម្ភារៈបាត់បង់មានទូរស័ព្ទដៃ១ គ្រឿង,កាបូបស្ពាយ១(កាបូបដាក់ខោអាវ)។
ដោយបានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ កំលាំងបានស្រាវជ្រាវរហូតកំណត់បានមុខសញ្ញានិងឃាត់ខ្លួនបាន២នាក់គេចខ្លួន១នាក់ឈ្មោះ ផា ភាព ប្រុស ២៥ឆ្នាំ ភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ឈ្មោះ ឡេង រិទ្ធហៅង៉ោក ប្រុស ១៩ឆ្នាំ ភូមិអូរធំ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក បច្ចុប្បន្នមកជួលបន្ទប់នៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ដេីម្បីចាំលួចនិងប្លន់។
បច្ចុប្បន្នមុខសញ្ញាជនសង្ស័យខាងលេីរួមជាមួយវត្ថុតាងកំលាំងអធិការនគរបាលស្រុកគងពិសីបានកំពុងតែដំណេីរការនីតិវិធី បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្ដចាត់ការតាមនីតិវិធី៕