អគារទាំង៣នោះរួមមាន៖ អគារ A មានកម្ពស់ ៣៦ជាន់ ស្មើនឹង ៤៥០បន្ទប់ អគារ B មានកម្ពស់ ២៦ជាន់ ស្មើនឹង ៥០៤បន្ទប់ និងអគារ C មានកម្ពស់ ៣០ជាន់ស្មើនឹង ៥៧៦បន្ទប់ សរុបទាំង ៣អគារ មានចំនួន ១.៥៣០បន្ទប់ ។
លោកស្រីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា៖ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានត្រួតពិនិត្យឃើញថាអគារទាំង៣ខាងលើ ត្រូវបានទុកចោល គ្មានមនុស្សស្នាក់នៅ គ្មានបទល្មើស Online Scams និងបទល្មើសផ្សេងៗឡើយ៕