ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អ្នកជំនាញអាជ្ញាធរជាតិអប្សរា៖ កិច្ចការស្រាវជ្រាវ និងអភិរក្សកុលាលភាជន៍ តែងតែធ្វើការផ្សព្វផ្សាយទូលំទូលាយជូនដល់មហាជនទូទៅ
ថ្ងៃទី ៖ 07-08-2026, ដោយ​​ Dara007 , 36 Views
                     
សៀមរាបៈ អ្នកជំនាញអាជ្ញាធរជាតិអប្សរាថ្លែងថា កិច្ចការស្រាវជ្រាវ និងអភិរក្សកុលាលភាជន៍មិនត្រឹមតែធ្វើកំណាយសិក្សាស្រាវជ្រាវ ជួសជុលប្រាសាទ និងបុរាណដ្ឋាន ទុកជាភស្តុតាងប្រវត្តិសាស្រ្តប៉ុណ្ណោះទេ ក៏តែងតែធ្វើការផ្សព្វផ្សាយទូលំទូលាយជូនដល់មហាជនទូទៅ ដើម្បីស្វែងយល់អំពីបុរាណវត្ថុ តាមរយៈការបើកវគ្គបណ្តុះបណ្តាល ស្រាវជ្រាវ អនុវត្តផ្ទាល់របស់សិស្សានុសិស្ស។

កុលាលភាជន៍ គឺជាភស្តុតាងបង្ហាញពីការរីកចម្រើនផ្នែកឧស្សាហកម្មផលិតកុលាលភាជន៍នៅសម័យអង្គរ។ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃធ្វើពីដីដុតដែលទទួលបានពីការកំណាយសិក្សាស្រាវជ្រាវ ជួសជុលប្រាសាទ និងបុរាណដ្ឋានមួយចំនួន ជាភស្តុតាងប្រវត្តិសាស្ត្រ មានដូចជា ចាន ឆ្នាំង ផើង ក្អម ខួច កោដ្ឋ កែវ ជើងក្រាន ក្បឿង និងគ្រឿងលម្អក្បូរក្បាច់រចនាផ្សេងៗទៀតប្រកបដោយការច្នៃប្រឌិតរបស់បុព្វបុរសខ្មែរ បានចាក់គ្រឹះនិងបន្សល់ទុកដល់អ្នកជំនាន់ក្រោយ។

ការិយាល័យស្រាវជ្រាវនៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ មានភារកិច្ចសិក្សាស្រាវជ្រាវ និងអភិរក្សវត្ថុបុរាណ។ បើយោងតាមអ្នកជំនាញនៃការិយាល័យស្រាវជ្រាវ បានលើកឡើងអំពីបច្ចេកទេសអភិរក្សកុលាលភាជន៍បុរាណ គឺត្រូវលាងសម្អាតបែងចែកតាមប្រភេទ ចុះបញ្ជី គូរគំនូសបង្កើតរូបរាងកុលាលភាជន៍ឡើងវិញ ជួសជុល និងអភិរក្ស។

អំបែងកុលាលភាជន៍បុរាណទាំងឡាយដែលបែក សម្អាតធូលី ត្រាំទឹកដកជាតិអំបិលដោយប្រើទឹកចម្រោះដែលគ្មានជាតិរ៉ែ ហើយត្រូវជ្រើសរើស កាវបិទប្រភេទ Epoxy (2-part epoxy) សម្រាប់កុលាលភាជន៍រឹង ឬប៉កសឺឡែន និងជ្រើសរើសកាវ B72+B48 លាយជាមួយ Acetone ដែលមានសីតុណ្ហភាពទាបសម្រាប់បិទកុលាលភាជន៍ផុយ។ អ្នកជំនាញអាជ្ញាធរជាតិអប្សរាមិនត្រឹមតែធ្វើកំណាយសិក្សាស្រាវជ្រាវ ជួសជុលប្រាសាទ និងបុរាណដ្ឋាន ទុកជាភស្តុតាងប្រវត្តិសាស្រ្តប៉ុណ្ណោះទេ ក៏តែងតែធ្វើការផ្សព្វផ្សាយទូលំទូលាយជូនដល់មហាជនទូទៅ ដើម្បីស្វែងយល់អំពីបុរាណវត្ថុ តាមរយៈការបើកវគ្គបណ្តុះបណ្តាល ស្រាវជ្រាវ អនុវត្តផ្ទាល់របស់សិស្សានុសិស្ស និងការរៀបចំពិព័រណ៍បង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ អំពីការផលិតនិងប្រើប្រាស់កុលាលភាជន៍នៅតំបន់អង្គរ ព្រមទាំងដាក់តាំងបង្ហាញនៅសារមន្ទីរកុលាលភាជន៍អង្គរភូមិតានីឱ្យសាធារណជនបានយល់ដឹងនិងចូលរួមថែរក្សាមរតកបុរាណ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com