ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ប.ស.ស. ដាក់ឱ្យ​ប្រើ​ប្រាស់ ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. (AIM NSSF)”
ថ្ងៃទី ៖ 07-08-2026, ដោយ​​ Dara007 , 26 Views
                     
ភ្នំពេញៈ បេឡាជាតិ​សន្តិសុខ​សង្គម ហៅកាត់ថា ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​បានដាក់ឱ្យ​ប្រើ​ប្រាស់ “ម៉ាស៊ីន​បញ្ជាក់​អត្ត​សញ្ញា​ណ​ស្វ័យ​ប្រវត្តិ ប.ស.ស. (AIM NSSF) នៅ​តាម​មូលដ្ឋានសុ​ខាភិបាលចំនួន ១៤ទី​តាំង ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ និង​ការ​រង់​ចាំ​យូរ​របស់​បង​ប្អូ​នសមាជិក ប.ស.ស. នៅ​ពេលមកប្រើប្រា​ស់សេវាកម្មនៅតាមម​ន្ទីរពេទ្យ។

បើតាមលោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ទីតាំងទាំង ១៤នោះរួមមាន មន្ទីរពេទ្យកាល់​ម៉ែត, មន្ទី​រ​ពេទ្យ​ជាតិ តេជោ​សន្តិភាព, មន្ទី​រពេទ្យ​ព្រះអង្គ​ឌួង, មន្ទី​រពេទ្យព្រះកេ​តុមាលា, មន្ទីរពេទ្យហ្លួងម៉ែ, មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ព្រះកុ​សុ​មៈ, មន្ទីរ​ពេទ្យកុមារជាតិ, មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត, មន្ទីរពេទ្យ​ព្រះសីហនុមណ្ឌលនៃក្តី​សង្ឃឹម, វិទ្យាស្ថា​នជាតិ សុខ​ភាពសា​ធារណៈ, មជ្ឈ​មណ្ឌ​ល​ជាតិ គាំ​ពារមា​តា និង​ទារក, មជ្ឈ​មណ្ឌលជា​តិ កំចាត់​រោគ​របេង និង​ហង់​សិន, មន្ទីរ​ពេទ្យ បង្អែក​ខេត្ត​កំពង់​ចាម, មន្ទី​រ​ពេទ្យ បង្អែក​ខេត្ត​សៀម​រាប។  
លោកបន្តថា «ការ​ដាក់ឱ្យ​ប្រើ​ប្រាស់ “ម៉ាស៊ីន​បញ្ជាក់​អត្តសញ្ញាណ​ស្វ័យប្រ​វត្តិ ប.ស.ស. (AIM NSSF)” គឺជាជំហានមួ​យក្នុងកា​រធ្វើទំ​នើប​កម្ម​សេ​វា​សា​​ធារ​ណៈរបស់ ប.ស.ស. ដើម្បី​ផ្តល់ភាព​ងាយ​ស្រួល​ រហ័ស និងមា​នប្រសិទ្ធភាពជាង​មុន និងជំរុញ​ការប្រើប្រា​​ស់បច្ចេក​វិទ្យា​ឌីជីថល​​ក្នុង​ការ​ផ្តល់​សេ​វា​ជូនប្រជាពលរដ្ឋឱ្យកាន់​តែមានប្រ​សិទ្ធភាព»។

  គួរបញ្ជាក់​ផងដែរ​ថា ម៉ាស៊ីន​បញ្ជាក់អត្តសញ្ញាណ​ស្វ័យប្រវត្តិ ប.ស.ស. មាន​សារៈប្រយោជន៍ជា​ច្រើនរួ​មមាន សមាជិកអាចព្រីន​ទម្រង់ប្រាស់​សេវា​ដោយ​ខ្លួន​ឯង, សេ​វាលឿន រហ័ស និងទា​ន់ពេលវេ​លា (មិន​ខកខា​នការពិនិត្យ), កាត់​បន្ថយកា​​រក្លែង​បន្លំ (ករណី​ខ្ជីកា​តបង​ប្អូន សា​ច់ញាតិ-មិត្តភក្តិ​មក​ប្រើ​ប្រាស់​)។ លើសពីនេះ សមាជិក​ទាំងអស់ អាច​ទទួលសេវាតាម​លំដាប់ (អ្នកមកមុ​នទទួល​សេវា​មុន), មន្ទីរ​ពេទ្យមិនចាំបា​ច់ធ្វើកា​រចុះឈ្មោះម្ដ​ងទៀត, ផ្ដល់​ភាព​រហ័យ​ដល់​ការទូទាត់​ដល់​មូលដ្ឋាន​សុខា​ភិបាល (ពេលភ្ជា​ប់​ប្រព័ន្ធគ្នា)៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com