ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក នេត្រ ភក្រ្ដា៖ សំឡេងនៃភស្តុតាង ឮខ្លាំងជាងសំឡេងនៃការកុហក និងការបដិសេធនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ នៅលើទឹកដីកម្ពុជា
ថ្ងៃទី ៖ 07-08-2026, ដោយ​​ Dara007 , 38 Views
                     
ភ្នំពេញៈ លោក នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ថ្លែងថា ការពិតមិនអាចលុបបំបាត់បានដោយសេចក្តីថ្លែងការណ៍បដិសេធណាមួយឡើយ ព្រោះភស្តុតាងជាក់ស្តែងនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ នៅលើទឹកដីកម្ពុជា នៅតែបន្តនិយាយដោយខ្លួនឯង។

លោកគូសបញ្ជាក់ថា រណ្តៅគ្រាប់បែកដែលបន្សល់ទុកក្រោយការវាយប្រហារតាមអាកាសដោយយន្តហោះចម្បាំង F-16 និង Gripen, សំណល់គ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភណ្ឌផ្សេងៗ, ស្លាកស្នាមនៃការខូចខាតលើប្រាង្គប្រាសាទបុរាណខ្មែរ រួមទាំងប្រាសាទព្រះវិហារ និងប្រាសាទតាក្របី, ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលត្រូវបានបំផ្លិចបំផ្លាញ, ក៏ដូចជាការស្លាប់ និងរបួសរបស់ជនស៊ីវិល គឺជាសាក្សីស្ងៀមស្ងាត់ដែលមិនអាចកែប្រែដោយវោហារសាស្ត្រណាមួយបានឡើយ។

លើសពីនេះ រូបភាព និងឯកសារដែលកត់ត្រាសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ ការដាក់តុងតឺន័រ ការរាយលួសបន្លា ការបិទផ្លូវ និងការបង្កើតស្ថានភាព fait accompli នៅតំបន់ដែលមានវិវាទ បន្តបង្ហាញពីផលវិបាកដែលនៅសេសសល់ក្រោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធ។

លោកបន្ថែមថា គេអាចបដិសេធរឿរ៉ាវផ្សេងៗ ប៉ុន្តែរណ្តៅគ្រាប់បែកមិនអាចត្រូវបានបដិសេធបានឡើយ។ ការ ឃោសនាអាចកែប្រែរឿងរ៉ាវ ប៉ុន្តែមិនអាចកែប្រែស្លាកស្នាមនៃការបំផ្លិចបំផ្លាញបានទេ។​

សេចក្តីថ្លែងការណ៍អាចបង្វែរការយកចិត្តទុកដាក់ ប៉ុន្តែមិនអាចធ្វើឱ្យជនរងគ្រោះរស់ឡើងវិញ ឬធ្វើឱ្យផ្ទះដែលត្រូវបានបំផ្លាញត្រឡប់មកដូចដើមបានឡើយ។

លោកអះអាងថា ភស្តុតាងទាំងនេះត្រូវតែត្រូវបានរក្សាទុក កត់ត្រា ផ្ទៀងផ្ទាត់ និងបង្ហាញទៅកាន់សហគមន៍អន្តរជាតិ ដើម្បីឱ្យការពិតត្រូវបានការពារ ការទទួលខុសត្រូវត្រូវបានធានា និងដើម្បីកុំឱ្យការប្រើកម្លាំងបង្កើតការពិតថ្មីនៅលើដី ក្លាយជាមធ្យោបាយជំនួសច្បាប់អន្តរជាតិ។ ការពិតមិនត្រូវការសំឡេងខ្លាំងដើម្បីឈ្នះទេ។ ភស្តុតាងគ្រប់គ្រាន់ ហើយពិភពលោកនឹងវិនិច្ឆ័យ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com