ក្នុងឱកាសនោះ លោក វ៉ាង វីនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសម្តែងនូវក្តីអាណិតអាសូរ និងការព្រួយបារម្ភចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាភៀសសឹកទាំងអស់។ អំណោយនេះ គឺជាស្តែងចេញពីមនោសញ្ចេតនាស្រឡាញ់រាប់អាន និងកិច្ចសហប្រតិបត្តិការ«មិត្តភាព ដែកថែប» រវាងប្រជាជន និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-ចិន ដើម្បីរួមចំណែកសម្រាលទុក្ខលំបាក និងការខ្វះខាតចំពោះមុខរបស់ជនភៀសសឹក។
ចំពោះបេសកកម្មចុះចែកអំណោយនេះ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត និងកាយវិការដ៏ប្រពៃថ្លៃថ្លា របស់រដ្ឋាភិបាល និងប្រជាជនចិន តាមរយៈលោក វ៉ាង វីនពីន និងសហការី នៃស្ថានទូតចិន ដែលបានចែករំលែកសេចក្តីស្រឡាញ់ ការចេះជួយគ្នាក្នុងគ្រាលំបាក និងកិច្ចសហប្រតិបត្តិការយូរអង្វែង។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅសល់ពលរដ្ឋជាជនភៀសសឹកចំនួន ២០២៨១នាក់ទៀត ក្នុងនោះស្រី្ត១០៣៣១នាក់ និងកុមារ ៦០៦៦នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ៕