ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
បញ្ជូនជនសង្ស័យម្នាក់ ករណីលួចកាត់ខ្សែភ្លើង និងប្រើប្រាស់សារធាតុញៀន
ថ្ងៃទី ៖ 02-08-2026, ដោយ​​ Dara007 , 41 Views
                     
បន្ទាយមានជ័យៈ បញ្ជូនជនសង្ស័យម្នាក់ ករណីលួចកាត់ខ្សែភ្លើង និងប្រើប្រាស់សារធាតុញៀន ដេីម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលសេចក្ដីរាយការណ៍របស់ជនរងគ្រោះឈ្មោះ ផា ម៉ៅ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ថាមានករណីលួចកាត់ខ្សែភ្លើង ដែលប្រព្រឹត្តនៅពីវេលាម៉ោង០៣និង៣០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចម្ដុំដីស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបង្កឡើងដោយជនសង្ស័យចំនួន០៣នាក់ បានធ្វើសកម្មភាពចូលគាស់ពិដានចូលលួចកាត់ខ្សែភ្លើងក្នុងផ្ទះរបស់ខ្លួន ហើយត្រូវជនរងគ្រោះឃាត់ខ្លួនបានចំនួន០១នាក់។    

ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះខាងលើ លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចាត់ឱ្យកម្លាំងជំនាញចុះដល់ទីតាំងកើតហេតុខាងលើ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈឿន បញ្ញា (សំណាង) ភេទប្រុស អាយុ៣០ឆ្នាំ ព្រមទាំងដកហូតវត្ថុតាង ១.កំណាត់ខ្សែភ្លើង ចំនួន០៥ដុំ(ប្រគល់ជូនជនរងគ្រោះវិញ), ២.កាបូបស្ពាយពណ៌ខ្មៅ ចំនួន០១, ៣.ដង្កាប់ ចំនួន០៤ដើម, ៤.ម៉ាឡេត ចំនួន០១ដើម, ៥.ទួឡឺវីស ចំនួន០២ដើម,៦.ដែកកែច្នៃ ចំនួន០៣ដើម ហើយនាំមកដល់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បីសួរនាំនិងចាត់ការតាមនីតិវិធី ព្រមទាំងបានធ្វើតេស្តទឹកនោមរបស់ជនសង្ស័យរកសារធាតុញៀនវិជ្ជមាន (+)។ ចំណែកបក្ខពួក ចំនួន០២នាក់ ទៀតបានរត់គេចខ្លួន។     

   លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្សពួក២នាក់ទៀតពិតជាបានកាស់ពិដានចូនលួចកាត់យកខ្សែភ្លើងរបស់ជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។      

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។    

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២៦ ម្សិលមិញនេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកបក្ខពួកដែលរត់កិច្ចខ្លួនកម្លាំងជំនាញកំពុងធ្វេីការស្រាវជ្រាវ​ ដេីម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com