ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
បញ្ជូនក្មេងទំនេីងជើងកន្រ្តៃហោះ ៣នាក់ ទៅតុលាការ
ថ្ងៃទី ៖ 02-08-2026, ដោយ​​ Dara007 , 50 Views
                     
បន្ទាយមានជ័យៈ បញ្ជូនក្មេងទំនេីងជើងកន្រ្តៃហោះ៣នាក់ ទៅតុលាការ ក្រោយបានធ្វើសកម្មភាពប្រើកំបិតផ្គាក់ដេញកាប់បំផ្លាញម៉ូតូដែលជាគូទំនាស់។

កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន០២នាក់ ឈ្មោះស៊ីន យ៉ុងឈីន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត និងឈ្មោះ អៀន សុវណ្ណារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ស្តីពីករណីធ្វើឲ្យខូចខាតដោយចេតនា (កាប់បំផ្លាញម៉ូតូ) ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៩ និង១៦នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុច បុរី KN ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បង្កឡើងដោយជនសង្ស័យជាក្រុមក្មេងទំនើងចំនួន០១ក្រុម មានរហ័សនាម "ជើងកន្រ្តៃហោះ"(JKH) បានធ្វើសកម្មភាពប្រើកំបិតផ្គាក់ដេញកាប់មកលើជនរងគ្រោះខាងលើដែលជាគូទំនាស់កន្លងមក ខណៈពេលដែលក្រុមជនរងគ្រោះកំពុងអង្គុយលេងនៅចំណុចកើតហេតុខាងលើ។    


  ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ លោកអនុសេនីយ៍ឯកតិល តៃលីវ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញចុះដល់ទីតាំងកើតហេតុខាងនិងបានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យ ដែលប្រព្រឹត្តបទល្មើសខាងលើរហូតដល់វេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០២នាក់ ក្នុង ចំណោមបក្ខពួកចំនួន០៥នាក់ ដែលមានឈ្មោះ សោម បញ្ញាបុត្រ ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះនួន វីហ្សា (សា) ភេទប្រុស អាយុ១៨ឆ្នាំ  នៅចំណុច ស្តង់ព្រះអាទិត្យ ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងបន្តឃាត់ខ្លួនម្នាក់ទៀតឈ្មោះ ហៀក ឈៀកឡេង ភេទប្រុស អាយុ១៧ឆ្នាំ ចំណែកបក្ខពួកផ្សេងទៀតបានរត់គេចខ្លួន ព្រមទាំងដកហូតវត្ថុតាង ម៉ូតូសម្រាប់ធ្វេីសកម្មភាពចំនួន ២គ្រឿង ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំនិងចាត់ការនិតីវិធី ព្រមទាំងបានធ្វើតេស្តទឹកនោមរបស់ជនសង្ស័យរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន (+) ។     

លោកអនុសេនីយ៍ឯកតិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយសួរនាំ រកឃើញថាមានភាពស៊ីសង្វាក់ និងមានតម្រុយពិរុទ្ធភាពនៃបទល្មើសពាក់ព័ន្ធករណីធ្វើឲ្យខូចខាតដោយចេតនានិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទើបកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។      

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។    

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២៦ម្សិលមិញនេះ ដើម្បីអនុវត្តតាមនីតិវិធី៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com