លោក ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមអរគុណដល់លោកឧកញ៉ា បានសហការជាមួយខ្ញុំតាមរកកូនស្រីប្រគល់មកជំនាញផែនចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានី អនុវត្តន៍តាមផ្លូវច្បាប់(តាមសំណូមពររបស់ខ្ញុំ)។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅវេលាម៉ោង១១៖៣០នាទីយប់ នៅតាមបណ្តោយផ្លូវលេខ១០០៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្ដ្រីម្នាក់បើករថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក AVATAR 11 ពាក់ផ្លាកលេខកម្ពុជា V.C.8989 បានបុកម៉ូតូមន្រ្ដីមន្ទីរពិសោធន៍សំណង់ និងសាធារណៈការ និងដឹកជញ្ជូនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា៕