ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេចធិបតី៖ ការវាស់វែង ការចុះបញ្ជី និងការចែកបណ្ណ នឹងបញ្ចប់នៅឆ្នាំ២០២៧
ថ្ងៃទី ៖ 29-07-2026, ដោយ​​ Dara007 , 11 Views
                     
កណ្ដាលៈ សម្ដេចធិបតីថ្លែងថា ការវាស់វែង ការចុះបញ្ជី និងការចែកបណ្ណ នឹងបញ្ចប់នៅឆ្នាំ២០២៧ ដើម្បីធានាកាន់កាប់ និងបញ្ចប់ជម្លោះដីធ្លីជូនប្រជាពលរដ្ឋ។

ថ្លែងក្នុងឱកាសអញ្ជើញប្រគល់បណ្ណដីធ្លី ជាង២ម៉ឺនបណ្ណ ជូនប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំក្រសួងដែនដីពន្លឿនឱ្យលឿនការការងារវាស់វែងដីលឿនជាងមុន ដើម្បីជួយកាត់បន្ថយចំណាយទៅលើការដោះស្រាយបញ្ហាវិវាទដីធ្លី ដោយងាកមកបន្ថែមមន្ត្រីជំនាញ ឬអ្នកស្ម័គ្រចិត្ត ក្នុងការចុះទៅវាស់វែងឱ្យបានរហ័ស។

គិតមកដល់បច្ចុប្បន្ននេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការវាស់វែងដីសរុបបាន ចំនួន ១៣,៩៥៦,៤៧៩ក្បាល ដី ស្មើនឹង ១០៣ភាគរយ នៃក្បាលដីប៉ាន់ស្មាន, ចេញបណ្ណបន្ថែម ២លាន ៦សែនបណ្ណ សរុប ចំនួន ៩,៦៤១,៨៥៧បណ្ណ ស្មើនឹង ៨៦%នៃក្បាលដីសរុប និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សរុបចំនួន ៨,៧៦៥,៤១៩បណ្ណ។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការវាស់វែង ការចុះបញ្ជីត្រូវចប់ឆ្នាំ២០២៦ និងការចែកបណ្ណ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៧។

នាឱកាសនោះ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា ការចែកបណ្ណកម្មសិទ្ធិដីធ្លីនាព្រឹកថ្ងៃនេះ ឆ្លុះបញ្ចាំងពីការវិវឌ្ឍជាក់ស្តែងនូវការអនុវត្តកម្មវិធីជាក់ស្តែងរបស់រាជរដ្ឋាភិបាល លើគោលនយោបាយដីធ្លីជូនប្រជាពលរដ្ឋ ជាពិសេសការដោះស្រាយជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋលើការកាន់កាប់មិនច្បាស់លាស់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com