ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
បញ្ជូនជនសង្ស័យម្នាក់ ករណីលួចនិងប្រើប្រាស់នូវសារធាតុញៀនទៅតុលាការ
ថ្ងៃទី ៖ 28-07-2026, ដោយ​​ Dara007 , 19 Views
                     
បន្ទាយមានជ័យៈ បញ្ជូនជនសង្ស័យម្នាក់ ករណីលួចនិងប្រើប្រាស់នូវសារធាតុញៀនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ រ៉ន ចន្ទបញ្ញារ័ត្ន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្តីពីករណី លួច នៅចំណុចភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។  

    ក្រោយទទួលបានបណ្តឹងរបស់ជនរងគ្រោះភ្លាម លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានដឹកនាំកម្លាំងជំនាញចុះដល់ទីតាំងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ញឹម ថេត (សាម៉ូម) ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ដែលបានធ្វើសកម្មភាពហែកជញ្ជាំងសង្ក័សីចូលលួចយកសម្ភារៈគ្រឿងកូនសោជួសជុលរថយន្ត និងសម្ភារៈផ្សេងទៀតរបស់ជនរងគ្រោះ និងបានដកហូតវត្ថុតាងរួមមាន៖          ១.កាំបិតប៉័ងតោប្រវែង៣០សង់ទីម៉ែត្រ ចំនួន០១ដើម, ២.ទួល្វីសកែច្នៃ ប្រវែង៣៥សង់ទីម៉ែត្រ ចំនួន០១ដើម, ៣. ដង្កាប់ ចំនួន០១ដើម, ៤.កូនកាំបិតបត់ប្រវែង២០សង់ទីម៉ែត្រ ចំនួន ០១ដើម, ៥.ផ្លែដែកឆាប ចំនួន០១ដើម, ៦.ក្បាលបាញ់ហ្គាស ចំនួន០១, ៧.កាបូបស្ពាយពណ៌ខៀវ ចំនួន០១, ៨.កាបូបស្ពាយ ពណ៌ក្រហមចំនួន០១, ៩.អំពូលសូឡា ចំនួន០១ឈុត (ប្រគល់ជូនជនរងគ្រោះវិញ), ១០.ដងរណាអាដែក ចំនួន០១ (ប្រគល់ជូនជនរងគ្រោះវិញ)។ ហើយនាំជនសង្ស័យមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំនិងចាត់ការនិតីវិធី ព្រមទាំងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន (+) ។    

  លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចសម្ភារៈរបស់ជនរងគ្រោះពិតប្រាកដមែន។      ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។      

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។     បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com