ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
៦ខែCMAC រុករកឃេីញ និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទចំនួនជាង៨.៤០០​គ្រាប់​ ក្រោយសង្គ្រាមសៀមឈ្លានពាន
ថ្ងៃទី ៖ 26-07-2026, ដោយ​​ Dara007 , 25 Views
                     
ភ្នំពេញៈ ៦ខែCMAC រុករកឃេីញ និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទចំនួនជាង៨.៤០០​គ្រាប់​ ដែលក្នុងចំនួននេះមានគ្រាប់បែកចង្កោមចំនួន៤.៤៣៦គ្រាប់ ក្រោយសង្គ្រាមសៀមឈ្លានពាន។

ក្នុងរយៈពេល៦ខែ(មករា-មិថុនា​ ឆ្នាំ២០២៦)នេះអង្គភាពCMAC បានសម្រេចលទ្ធផលគួរឱ្យកត់សំគាល់ដូចខាងក្រោម៖​ ១.​ ការងារផ្សព្វផ្សាយអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មិនទាន់ផ្ទុះតាមក្រុមគោលដៅបានចំនួន ១៤.៤៧៧លើក មានប្រជាពលរដ្ឋចូលរួមសរុបចំនួន១.៣៧៤.៨៨៧៧នាក់។ ២.​ ការងារស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន៖​ អង្គភាពCMAC បានដំណេីរការស្រាវជ្រាវព័ត៌មានតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមសៀមឈ្លានពាននៅតាមបណ្តាខេត្តទាំង៧ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប​ និងកោះកុង​ ក្នុង២២ស្រុក​ ស្មេីនឹង៦០ឃុំ/សង្កាត់​ ស្មេីនឹង៣៣៥ភូមិ ដោយកំណត់ត្រាលទ្ធផលដូចខាងក្រោម៖ * ទីតាំងទម្លាក់គ្រាប់បែកចំនួន​ ២៦៥​ ពហុកោណ​ ស្មេីនឹងផ្ទៃដីរងផលប៉ះពាល់ចំនួន​ ៤.៨២៩​ហិកតា * ទីតាំងគ្រាប់បែកចង្កោម​ចំនួន៣.៨៥៨​ ពហុកោណ​ ស្មេីនឹងផ្ទៃដីរងផលប៉ះពាល់ចំនួន​ ២៦២.៥០៦​ហិកតា​ តាមការប៉ាន់ស្មានអាចទាហានសៀមបាញ់គ្រាប់បែកចង្កោមប្រភេទគ្រាប់១៥៥មមចំនួនប្រមាណ១២០.០០០ទៅ១៣០.០០០គ្រាប់​ និងមានកូនគ្រាប់បែកចង្កោមប្រភេទM42,M46 និងM85 ប្រមាណ៦លានទៅ៧លានគ្រាប់​ ហេីយអាចមានកម្រិតមិនផ្ទុះ​ (failure rate)ប្រមាណ២៥%ទៅ៣០%​ ។ * ទីតាំងគ្រាប់មិនទាន់ផ្ទុះប្រភេទផ្សេងៗទៀត​មានចំនួន​១.៤០១​ ពហុកោណ​ មានផ្ទៃដីរងផលប៉ះពាល់ចំនួន​១១៩.​៨៧០ហិកតា សរុបរួម៖​ មានចំនួន៥.៣៤៨​ ទីតាំង(​ពហុកោណ)​ស្មេីនឹង​៣៨៧.២០៦​ហិកតា​ (ឬ៣.៨៧២គីឡូម៉ែត្រការេ) ជាមួយកំណត់រកឃេីញភស្តុតាងជាក់ស្តែងជាង១៨.៥០០​ ភស្តុតាង។ សំគាល់៖​ ភូមិសាស្ត្រមិនទាន់អាចស្រាវជ្រាវព័ត៌មានវាយតម្លៃតំបន់ផ្ទៃដីរងផលប៉ះពាល់បានមានចំនួន១៤ភូមិនិងតំបន់សមរភូមិជួរមុខតាមខ្សែបន្ទាត់ព្រំដែនទាំងស្រុង។ ៣.​ ការបោសម្អាតរំដោះផ្ទៃដីអាទិភាពសម្រាប់គាំទ្រជនភៀសសឹកវិលត្រឡប់ទៅលំនៅដ្ឋានវិញបានចំនួន៥.៩១១ខ្នងផ្ទះ ស្មើនឹងផ្ទៃដីប្រមាណជិត១.៤៥៥ហិកតា តំបន់ផ្ទៃដីសាលារៀនចំនួន៨៧ខ្នង មណ្ឌលសុខភាពស្មើនឹងផ្ទៃដី១៥៤ហិកតា​ តំបន់មណ្ឌលសុខភាពចំនួន២០ទីតាំង វត្តអារាមមានចំនួន៦វត្ត និងហេដ្ឋានរចនាសម្ព័ន្ធផ្សេងៗចំនួន១១៤ទីតាំង៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com