ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញមកដល់កម្ពុជាហើយ
ថ្ងៃទី ៖ 11-09-2026, ដោយ​​ Dara007 , 36 Views
                     
កណ្ដាលៈ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោក មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីមីយ៉ាន់ម៉ា បានអញ្ជើញ មកដល់ប្រទេសកម្ពុជាហើយ ដើម្បី បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេលពីរថ្ងៃ ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញា តបតាមការអញ្ជើញ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរា ជា ណាចក្រ កម្ពុជា។ ដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីមីយ៉ាន់ម៉ា នឹងត្រូវទទួល បដិ សណ្ឋារកិច្ចជាផ្លូវរដ្ឋដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីក្នុងព្រះបរមនាម ព្រះ មហា ក្សត្រនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។

បន្ទាប់ពីទទួលបដិសណ្ឋារកិច្ចជាផ្លូវរដ្ឋហើយនោះ សម្តេចតេជោ ហ៊ុន សែន និងលោក មីន អោង ឡាំង នឹងមានជំនួបប្រជុំកំពូលជាមួយគ្នា។ ក្រៅពីជួបសម្តេចតេជោហើយនោះ លោក មីន អោង ឡាំង ក៏នឹងមានជំនួបជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ នៅក្រោយជំនួប សម្តេចមហាបវរធិបតី និងលោក មីន អោង ឡាំង នឹងអញ្ជើញជាអធិបតី ដើម្បីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ជំនួបកំពូលនៃថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹង ពិភាក្សាអំពីការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិ បត្តិការ ដែល ផ្តល់ផលប្រយោជន៍ទៅវិញ ទៅមក ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ នានាដែលជាការយកចិត្តទុកដាក់រួម។ ប្រធានាធិបតីមីយ៉ាន់ម៉ា នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរម រតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ មុននឹងអញ្ជើញត្រឡប់ទៅមីយ៉ាន់ម៉ាវិញ លោក មីន អោង ឡាំង ក៏នឹងអញ្ជើញទៅទស្សនាប្រាសាទអង្គរ។

ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក មីន អោង ឡាំង បញ្ជាក់អំពីគោលបំណងរួមក្នុងការពង្រឹងបន្ថែម ទៀតនូវចំណងមិត្តភាពដ៏កក់ក្តៅ រវាង ប្រទេស និងប្រជាជនទាំងពីរ។ សូមបញ្ជាក់ថា បន្ទាប់ជាប់គាំងខាងផ្នែកនយោបាយចាប់តាំងពីឆ្នាំ២០២១មកនោះ លោក មីន អោង ឡាំង ត្រូវបានសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តធ្វើជាប្រធានាធិបតីមីយ៉ាន់ម៉ា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦កន្លងទៅនេះ។ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារអបអរសាទរ ជូន លោក មីន អោង ឡាំង។ សម្តេចតេជោ បានបង្ហាញការជៅជឿជាក់ថា ទំនាក់ទំនង និង កិច្ច សហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងមីយ៉ាន់ម៉ា នឹងបន្តអភិវឌ្ឍក្នុងអាណត្តិរបស់ លោក មីន អោង ឡាំង ដើម្បីផ្តល់ផលប្រយោជន៍ ជាក់ស្តែង បន្ថែមទៀតសម្រាប់ប្រជា ជាតិ នៃប្រទេសទាំងពីរ។

សម្តេចតេជោ បានប្រកាសត្រៀមខ្លួនជាស្រេច ក្នុងការបន្តធ្វើការងារឱ្យបានជិតស្និទ្ធ ជា មួយលោក មីន អោង ឡាំង ដើម្បីលើកកម្ពស់ បន្ថែមទៀតនូវទំនាក់ទំនង មិត្តភាព និងកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីឧត្តមប្រយោជន៍ នៃប្រជាជនទាំងពីរ ដែល តាម រយៈនេះ នឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុង តំបន់ និងពិភពលោក។

សូមបញ្ជាក់ដែរថា បន្ទាប់ពីការជាប់ឆ្នោតក្លាយជាប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អោង ឡាំង បានប្រឹងប្រែងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឡើងវិញ ជាមួយ ប្រទេសក្នុងតំបន់។ ប្រទេសជាសមាជិកអាស៊ាន លោកបានអញ្ជើញបំពេញទស្សនកិច្ចនៅ ប្រទេសចំនួន៣រួចមកហើយ រួមមាន ឡាវ ថៃ និងវៀតណាម។ លោក ក៏បានអញ្ជើញ ទស្សន កិច្ចនៅប្រទេសចិន ឥណ្ឌា និងរុស្ស៊ី។ តាមរយៈដំណើរទស្សនកិច្ចនេះ ត្រូវបានគេពិពណ៌នាថា ក្តៅពីការពង្រឹងទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការហើយនោះ ក៏ជាការប្រឹងប្រែងមួយរបស់លោក មីន អោង ឡាំង ដើម្បី ឱ្យប្រទេសនានាទទួលស្គាល់រដ្ឋាភិបាលមីយ៉ាន់ម៉ា កើតចេញ ពីការ បោះឆ្នោតកាល ពីខែ មេសា កន្លងទៅនោះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com