ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ស សុខា ៖ បើគ្មានសារព័ត៌មានចុះទៅអុកឡុក ឬមួយបង្ហាញពីការពិតទេ គឺពិបាកមិនដឹងពីស្ថានភាពផ្លូវថ្នល់
ថ្ងៃទី ៖ 09-09-2026, ដោយ​​ Dara007 , 31 Views
                     
ភ្នំពេញៈ លោក ស សុខា បានថ្លែងថា បើគ្មានសារព័ត៌មានចុះទៅអុកឡុក ឬមួយបង្ហាញពីការពិតទេ គឺពិបាកមិនដឹងពីស្ថានភាពផ្លូវថ្នល់ ដែលប្រើវិជ្ជាជីវៈជួយតាមដាន និងផ្សព្វផ្សាយអំពីការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់។

ក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងថា ជាធម្មតានៅពេលមានគម្រោងដេញថ្លៃលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអ្វីមួយតែងតែធ្វើឡើងជាលក្ខណៈផ្ទៃក្នុងមិនឱ្យអ្នកសារព័ត៌មានបានដឹងឮអ្វីឡើយ ។

ប៉ុន្ដែលោកបានលើកឡើងថា នៅពេលខាងមុខ ពេលអនុវត្តគម្រោងដេញថ្លៃហើយបានលទ្ធផលនោះ ត្រូវផ្សព្វផ្សាយដើម្បីឱ្យអ្នកសារព័ត៌មានបានជ្រាបជាព័ត៌មាន ដើម្បីធ្វើការផ្សព្វផ្សាយបន្តប្រកបដោយតម្លាភាព និងភាពស្អាតស្អំ ដើម្បីជាទំនុកចិត្តទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ បើគ្មានបងៗសារព័ត៌មានចុះទៅអុកឡុក ឬមួយបង្ហាញពីការពិតទេ យើងពិបាកមិនដឹងពីស្ថានភាពផ្លូវថ្នល់ ហើយជាពិសេសការធ្វើមិនគ្រប់លក្ខខណ្ឌ” ។

សូមបញ្ជាក់ថា ការលើកឡើងរបស់លោក ស សុខា បែបនេះ ស្របពេលអ្នកសារព័ត៌មានបានចូលរួមតាមដាន ក៏ដូចជាការផ្សព្វផ្សាយនូវការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ នៅខេត្តកំពង់ឆ្នាំងកន្លងមក លើករណីអំពូលភ្លើងសូឡាដែលមានតម្លៃរហូតទៅដល់ប្រមាណជា៨លានរៀល ដែលតម្លៃនេះមានភាពមិនប្រក្រតីលើគម្រោងដេញថ្លៃភ្លើងសូឡា ហើយទទួលការរិះគន់ពីសាធារណជនជាខ្លាំង ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com