ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស នឹងចុះទៅជួបជនភៀសសឹក ដែលរងផលប៉ះពាល់ពីសង្គ្រាមយោធាថៃ
ថ្ងៃទី ៖ 22-07-2026, ដោយ​​ Dara007 , 36 Views
                     
ភ្នំពេញៈ អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សUN នឹងចុះទៅជួបជនភៀសសឹក និងស្វែងយល់ពីស្ថានភាពជាក់ស្តែង ដែលរងផលប៉ះពាល់ពីសង្គ្រាមយោធាថៃ ។

ប្រាប់អ្នកសារព័ត៌មានក្រោយសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាព នាព្រឹកថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០២៦ លោក ជា ធីរិទ្ធ អ្នកនាំពាក្យ សម្តេចតេជោ ឱ្យដឹងថា ក្នុងជំនួបនេះ លោក ថូម៉ាស អាន់ឌ្រូ បានកោតសរសើរកម្ពុជាថា ជាប្រទេសមួយក្នុងតំបន់ ដែលបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិជាច្រើន និងបានតាមដានយកចិត្តទុកដាក់ ចំពោះស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ។ សំឡេង«លោក នឹងចុះទៅពិនិត្យដោយផ្ទាល់ នៅតំបន់ព្រំដែន ដើម្បីជួបប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងស្វែងយល់ពីស្ថានភាពជាក់ស្តែង។

ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹង ស្ថានភាពសិទ្ធិមនុស្ស ជាពិសេសការអនុវត្តសេរីភាពនៃការបញ្ចេញមតិ។

លោកបានចាត់ទុកថា ការជួបពិភាក្សានេះ គឺជាសញ្ញាវិជ្ជមាន ដែលឆ្លុះបញ្ចាំងពីការបើកចំហ និងការផ្តល់តម្លៃដល់កិច្ចសន្ទនាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។

លោកក៏បានរំលឹកពីបទពិសោធន៍របស់ខ្លួន កាលធ្វើជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ ប្រទេស មីយ៉ាន់ម៉ា ដោយបញ្ជាក់ថា មិនធ្លាប់មានឱកាសជួបជាមួយថ្នាក់ដឹកនាំកំពូលដូចនៅកម្ពុជានោះទេ។

ជាការឆ្លើយតប សម្តេចតេជោបានស្វាគមន៍ ចំពោះបំណងរបស់លោក ថូម៉ាស អាន់ឌ្រូ ក្នុងការចុះពិនិត្យស្ថានភាពជនភៀសសឹកកម្ពុជាជាក់ស្តែង នៅតំបន់ព្រំដែន និងបានពន្យល់បន្ថែមអំពីប្រវត្តិនៃជម្លោះព្រំដែនកម្ពុជា-ថៃ និងផលប៉ះពាល់ដែលប្រជាពលរដ្ឋកម្ពុជាកំពុងទទួលរង។

ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស សម្ដេចតេជោបានលើកឡើងថា សិទ្ធិរស់រានមានជីវិត សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់ការធានាសិទ្ធិ និងសេរីភាពផ្សេងៗ រួមទាំងសេរីភាពក្នុងការបញ្ចេញមតិ។

សម្ដេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបើកទូលាយ ឱ្យមានការបញ្ចេញមតិ និងការរិះគន់ក្នុងន័យស្ថាបនា ប៉ុន្តែការអនុវត្តសិទ្ធិទាំងអស់ ត្រូវស្ថិតនៅក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

សម្ដេចតេជោក៏បានគូសបញ្ជាក់ដែរថា គ្មានប្រទេសណាមួយអាចអនុវត្តវិស័យសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបានល្អឥតខ្ចោះនោះទេ ដោយគ្រប់ប្រទេសសុទ្ធតែ មានចំណុចខ្វះខាត ដែលត្រូវបន្តកែលម្អជាបន្តបន្ទាប់។

សម្ដេចបានសម្ដែងក្តីសង្ឃឹមថា អ្នករាយការណ៍ពិសេសរូបនេះ នឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់ វឌ្ឍនភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះផងដែរ បានបង្ហាញក្តីសង្ឃឹមថា បេសកកម្មរបស់លោកនៅកម្ពុជា នឹងជួយឱ្យមានការយល់ដឹងកាន់តែច្បាស់ អំពីវឌ្ឍនភាពសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជាតាមរយៈការសិក្សាពីស្ថានភាពជាក់ស្តែង។

សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះការទទួលស្គាល់របស់អ្នករាយការណ៍ពិសេស អំពីសមិទ្ធផលរបស់កម្ពុជា ក្នុងការផ្តល់សច្ចាប័នសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងការទទួលយក អនុសាសន៍ជាច្រើនពីយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com