ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេចធិបតី ស្វាគមន៍វិស័យឯកជនពង្រីកការបណ្តុះបណ្តាល TVET
ថ្ងៃទី ៖ 21-07-2026, ដោយ​​ Dara007 , 95 Views
                     
សៀមរាបៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះការពង្រីកការបណ្តុះបណ្តាល TVET នៅតាមសាលាឯកជនផ្សេងៗទៀត ដោយសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើតឱកាសសិក្សា និងឱកាសការងារកាន់តែច្រើនសម្រាប់យុវជនកម្ពុជា។

ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃសកលវិទ្យាល័យ South-East Asia នៅសណ្ឋាគារសុខា ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលស្វាគមន៍ និងលើកទឹកចិត្តឲ្យមានការចូលរួមពីវិស័យឯកជន ទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំ និងសុខាភិបាលនៅកម្ពុជា។

ក្នុងន័យនេះ សម្តេចធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាលមានគោលនយោបាយបើកចំហឲ្យវិស័យឯកជនចូលរួមក្នុងការអភិវឌ្ឍវិស័យអប់រំ ដោយមានគោលដៅលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា និងធ្វើសមាហរណកម្មប្រព័ន្ធអប់រំកម្ពុជាទៅក្នុងប្រព័ន្ធអប់រំសកល។

យ៉ាងណាក៏ដោយ សម្តេចធិបតីសង្កត់ធ្ងន់ថា ការពង្រីកវិស័យអប់រំត្រូវផ្តោតលើ គុណភាពជាចម្បង គុណភាពរបស់សិស្ស និងគុណភាពរបស់សាលា មានទំនាក់ទំនងគ្នាទៅវិញទៅមក ដោយសិស្សដែលមានគុណភាពអាចជួយលើកកម្ពស់កេរ្តិ៍ឈ្មោះ និងគុណភាពរបស់សាលា ខណៈគុណភាពសាលាក៏ជាកត្តាឆ្លុះបញ្ចាំងពីការវិនិយោគ និងការអភិវឌ្ឍវិស័យអប់រំផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com