ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេចធិបតី៖ ភាពជោគជ័យ គឺទាមទារនូវពេលវេលា និងការអំណត់អត់ធ្មត់
ថ្ងៃទី ៖ 21-07-2026, ដោយ​​ Dara007 , 82 Views
                     
សៀមរាបៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ភាពជោគជ័យពិតប្រាកដ គឺទាមទារនូវពេលវេលាដ៏យូរអង្វែង និងការអំណត់អត់ធ្មត់ខ្ពស់ ជោគជ័យធំកើតពីជោគជ័យតូចៗ, ការងារធំៗទាំងឡាយ មិនអាចបោះបង់ការងារល្អិតៗនោះឡើយ។

ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត​សាកល​​វិទ្យា​ល័យសៅស៍អ៉ីសថ៍អេយសៀ South-East Asia ក្រោយបញ្ចប់ការសិក្សា​ដោយ​ជោគ​ជ័យ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមធិបតី មានប្រសាសន៍ថា ភាពជោគជ័យប្រើពេលយូរ ហើយគ្មានពីណាឱ្យយើងនោះទេ ។ ឱពុកម្តាយ អាចជួយឱ្យកូនចូលធ្វើការ ទទួលការងារ ឫធ្វើជំនួញណាមួយ ប៉ុន្តែគ្មានឱពុកម្តាយដឹកដៃឱ្យយើងធ្វើរាល់ថ្ងៃនោះទេ យើងត្រូវធ្វើការងារខ្លួនឯងរយៈពេលវែង ដើម្បីទាញនូវទំនុកទុកចិត្ត។

សម្តេចធិបតី បានបញ្ជាក់ថា ភាពជោគជ័យគឺប្រើពេលវេលាយូរអង្វែង និងភាពអំណត់អត់ធ្មត់ខ្ពស់ ត្រូវការការប្រឈម ត្រូវការការច្នៃប្រឌិត ហើយក៏មិនមែនឱ្យយើងបោះបង់នោះ យើងត្រូវខំប្រឹងឱ្យអស់ពីលទ្ធភាព ដោយយើងនឹងមិនបោះបង់អ្វីដែលយើងចង់បានឱ្យសម្រេចនោះទេ, ភាពបត់បែន ភាពឆ្នៃប្រឌិត ជាកត្តាសំខាន់ណាស់ដែលជួយឱ្យយើងទទួលបានលទ្ធផលល្អ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដ​ថា ដំណើរឆ្ពោះទៅរកភាពជោគជ័យ មិនមែនជាផ្លូវលំមួយដែលងាយស្រួលនោះទេ ប៉ុន្តែវាជាការតស៊ូ ការលះបង់ និងការអត់ធ្មត់ឥតឈប់ឈរ។ ការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com