ចំណែកជនសង្ស័យដែលពាក់ព័ន្ធចំនួន ៦៨នាក់/ស្រី៤៨នាក់ រួមមាន៖ ជនជាតិខ្មែរចំនួន៣៩នាក់/ស្រី៣២នាក់, ជនជាតិថៃ ១៥នាក់/ស្រី១១នាក់, ជនជាតិលាវ ០២នាក់(ស្រី), ជនជាតិវៀតណាម ០៤នាក់(ស្រី), ជនជាតិចិន០៧នាក់(ប្រុស), ឥណ្ឌូនេស៊ី ០១នាក់(ប្រុស) បានកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី។ ក្នុងប្រតិបត្តិការនោះកម្លាំងជំនាញបានដកហូតវត្ថុតាងរួមមានគ្រឿងញៀន ទូរសព្ទ ជាច្រេីនគ្រឿង រួមនឹងវត្ថុតាងជួញដូរ និងប្រេីប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕