លោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ បានឱ្យដឹងថា សមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការតាមដាននៃការរស់នៅ និងការវិវត្តន៍របស់ហ្វូងសត្វដំរីព្រៃនេះជារៀងរាល់ថ្ងៃ ដើម្បីប្រាប់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នជាមុន។
ចំណែក លោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្ត និងអភិបាលរងខេត្ត ហុក សុផល ក៏បានដឹកនាំកម្លាំងធ្វើការគៀងបង្អើលពួកវាកុំឱ្យចូលមកស៊ី និងបំផ្លាញដំណាំប្រជាពលរដ្ឋរស់នៅក្បែរនោះ៕