ថ្លែងក្នុងពិធីបើក សន្និសីទឱសថសាស្ត្រ លើកទី៦ ដែលរៀបចំឡើងដោយសាកលវិទ្យាល័យពុទ្ធិសាស្ត្រ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោកស្រីសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា គោលដៅចម្បងគឺ ការលើកកម្ពស់ការអនុវត្តវិជ្ជាជីវៈ និងសេវាឱសថសាស្ត្រនៅកម្ពុជា តាមរយៈការចែករំលែកចំណេះដឹង កិច្ចសហការ និងការប្រើប្រាស់បច្ចេកវិទ្យានវានុវត្តន៍ ព្រមទាំងបញ្ញាសិប្បនិម្មិត (AI)។
លោកស្រីបានមានប្រសាសន៍អំពី ការធ្វើបរិវត្តកម្មឌីជីថល និងការធ្វើសមាហរណកម្មបញ្ញាសិប្បនិម្មិត ចូលទៅក្នុងប្រព័ន្ធសុខាភិបាល មិនត្រឹមតែជួយសម្រួលដល់ប្រតិបត្តិការរដ្ឋបាល របស់ឱសថស្ថានគ្លីនិក និងសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែវាជាយន្តការដ៏រឹងមាំមួយក្នុងការជំរុញ ឱ្យមានការថែទាំអ្នកជំងឺជាចម្បង (Patient-Centered Care) និងការពង្រឹង សុវត្ថិភាពអ្នកជំងឺ (Patient Safety) ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាពិសេស ដើម្បីរួមចំណែកឈានទៅសម្រេចបាននូវគោលដៅ ការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) នៅត្រឹមឆ្នាំ២០៣៥។
ក្នុងន័យនេះ លោកស្រីលើកទឹកចិត្តឱ្យបងប្អូនឱសថការីទាំងអស់ យកចិត្តទុកដាក់ខ្ពស់លើការអនុវត្តយុទ្ធសាស្ត្រគន្លឹះចំនួនបី៖ ទី១.ការអនុវត្តគោលការណ៍ ត្រឹមត្រូវទាំង៧ (7 Rights) ទី២.ការប្រើប្រាស់ឧបករណ៍ទំនាក់ទំនង SBAR៖ ក្នុងនាមជាដៃគូយ៉ាងសំខាន់ក្នុងប្រព័ន្ធថែទាំសុខភាព ការប្រាស្រ័យ ទាក់ទងប្រកបដោយប្រសិទ្ធភាពក្នុងក្រុមការងារពហុជំនាញគឺចាំបាច់ណាស់ និងទី៣.អនុវត្តយុទ្ធសាស្ត្រសម្រាប់ការប្រើប្រាស់ប្រកបដោយសុវត្ថិភាពនូវឱសថ ដែលមានលក្ខណៈ មើលទៅស្រដៀងគ្នា និងឮសូរស្រដៀងគ្នា (Look-Alike, Sound-Alike LASA)-Alike, Sound-Alike LASA)៕