ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អាជ្ញាធរ បង្ក្រាបកញ្ឆា ជាង៣០ គីឡូក្រាមពីបរទេសម្នាក់
ថ្ងៃទី ៖ 04-09-2026, ដោយ​​ Dara007 , 38 Views
                     
ភ្នំពេញៈ មន្ត្រីគយនិងរដ្ឋាករនៃការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិតេជោ បានធ្វើការបង្ក្រាប និងរឹបអូសបានរុក្ខជាតិក្រៀមសង្ស័យជាសារធាតុញៀនប្រភេទកញ្ឆា ចំនួន ៧១ ដុំ មានទម្ងន់សុទ្ធសរុប ៣៤,៥ គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៧:២៥ នាទី នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិតេជោ។

ការត្រួតពិនិត្យនេះ គឺផ្អែកលើព័ត៌មានដែលផ្តល់ដោយប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (GTAS) និងរូបភាពសង្ស័យដែលទទួលបានពីម៉ាស៊ីនស្កេន។

ក្រោយពីបានរកឃើញវត្ថុតាង មន្ត្រីគយនិងរដ្ឋាករបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយ។

បច្ចុប្បន្ន ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធទាំងអស់ ត្រូវបានប្រគល់ជូនមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។ ករណីនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់អាជ្ញាធរកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងដែន និងធានាសន្តិសុខសង្គម៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com