ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សភាហ្គាណា វាយតម្លៃខ្ពស់ចំពោះភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២
ថ្ងៃទី ៖ 29-08-2026, ដោយ​​ Dara007 , 59 Views
                     
ភ្នំពេញៈ សភានៃសាធារណរដ្ឋហ្គាណា បានវាយតម្លៃខ្ពស់ចំពោះភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ក្រោមមូលបទ៖ "សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី" ។

ក្នុងឱកាសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក អែនឌ្រូ​ អាសៀម៉ា អាមួកូ (Andrew Asiamah Amoako) អនុប្រធានទី២ សភានៃសាធារណរដ្ឋហ្គាណា ក្នុងឱកាសដែល លោក អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រទី២៨ ខែសីហា ឆ្នាំ២០២៦ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា នៅក្នុងជំនួបពិភាក្សានោះ សម្ដេចតេជោបានអរគុណចំពោះលោក ដែលបានអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។

លោកក៏បានវាយតម្លៃខ្ពស់ចំពោះភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ដែលទទួលរៀបចំនូវសន្និសីទដ៏មានសារៈសំខាន់នៅពេលនេះ។ ឯកឧត្តមក៏បានកោតសរសើរចំពោះកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។

ក្នុងជំនួបពិភាក្សានោះក៏បានផ្ដោតសំខាន់ទៅលើ ការពង្រីករវាងតំបន់ ជាមួយនឹងតំបន់អាហ្វ្រិក ហើយនៅក្នុងក្របខណ្ឌទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្គាណា គឺកំពុងតែស្វែងរកឱកាសក្នុងការពង្រីកនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនាពេលខាងមុខ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com