ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រុស្ស៊ី ៖ កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់នៅលើឆាកអន្តរជាតិ
ថ្ងៃទី ៖ 28-08-2026, ដោយ​​ Dara007 , 24 Views
                     
ភ្នំពេញៈ អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្សី ថ្លែងថា កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់នៅលើឆាកអន្តរជាតិ បន្ទាប់ពីសម្ដេចតេជោដែលជាមេដឹកនាំដ៏ឆ្នើមមួយរូបរបស់កម្ពុជាផងដែរ។

ប្រាប់អ្នកសារព័ត៌មានក្រោយជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) និង លោក Konstantin Kosachev អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្សី ក្នុងឱកាសដែលលោក អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅអគារពន្ធដារជាតិ នារសៀលថ្ងៃព្រហស្បតិ៍ ទី ២៧ ខែសីហា ឆ្នាំ២០២៦ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបពិភាក្សានោះ អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្សី បានសម្ដែងនូវការកោតសរសើរចំពោះកម្ពុជា ដែលមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស។

លោកក៏បានកោតសរសើរកម្ពុជាចំពោះកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ។លោកក៏បានសម្ដែងនូវការពេញចិត្ត ចំពោះសម្ដេចតេជោដែលជាមេដឹកនាំដ៏ឆ្នើមមួយរូបរបស់កម្ពុជា ហើយកន្លងមក កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់នៅលើឆាកអន្តរជាតិ។

នៅក្នុងឱកាសនោះ សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះលោក ដែលបានកោតសរសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា និងចំពោះតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

សម្ដេចតេជោក៏បានអរគុណចំពោះលោក អនុប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី ដែលបានចំណាយពេលវេលាអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។

លោកក៏បានជម្រាបជូនសម្ដេចតេជោអំពីការត្រៀមលក្ខណៈទទួលស្វាគមន៍សម្ដេចតេជោក្នុងការអញ្ជើញបំពេញទស្សនកិច្ចទៅកាន់សហព័ន្ធរុស្ស៊ីនៅពេលខាងមុខផងដែរ ដែលក្នុងនោះថ្នាក់ដឹកនាំនៃសហព័ន្ធរុស្ស៊ី នឹងរង់ចាំទទួលស្វាគមន៍វត្តមានរបស់សម្ដេចតេជោ នៅពេលខាងមុខ ដើម្បីបន្តរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី ទាំងស្ថាប័ននីតិបញ្ញត្តិ នៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការទៅលើវិស័យសំខាន់ៗជាច្រើនទៀត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com