ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យ និងព័ត៌មាន» នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលសមិទ្ធផលនេះកើតឡើងក្រោមស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ជាពិសេសស្នាដៃប្រកបដោយបញ្ញាញាណ និងការលះបង់ខ្ពស់របស់ថ្នាក់ដឹកនាំរាមច្បងរបស់យើងបានសាងឡើង ហើយប្រជាពលរដ្ឋជាអ្នកទទួលផលជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ។
លោកបន្តថា ដើម្បីរក្សាមោទនភាពនេះឱ្យស្ថិតនៅក្នុងសតិអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ក៏ដូចជាការទាក់ទាញទេសចរ ការផ្សព្វផ្សាយព័ត៌មានគឺជាមធ្យោបាយមិនអាចខ្វះបាន។
ក្នុងន័យនេះ ឯកឧត្តម ប៉ែន បូណា សង្កត់ធ្ងន់ថា៖ «ព័ត៌មានពិត គ្រប់ជ្រុងជ្រោយ និងការផ្សព្វផ្សាយជាប្រចាំនិងដោយប្រសិទ្ធភាពគឺជាវាកសាំងការពារស្នាដៃនិងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយមិនត្រូវបណ្តោយឱ្យព័ត៌មានប្រឌិត បំផ្លើសបំភ្លៃ មួលបង្កាច់ មកបំផ្លាញសមិទ្ធផល និងស្នាដៃរបស់រាជរដ្ឋាភិបាលបានឡើយ»។
ដូច្នេះ ក្នុងនាមជាអ្នកបំពេញការងារនាំពាក្យ និងព័ត៌មាន ត្រូវចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយការពិត និងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបានទៅកាន់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ ទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិតប្រាកដ និងមានការយល់ដឹងកាន់តែច្បាស់អំពីការងារ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕