យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា ខណៈក្នុងឆមាសទី១ ឆ្នាំ២០២៦ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានរហូតដល់ ៥.៦ពាន់លានដុល្លារកើនឡើង២៩.៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ដែលមានទំហំ ៥.៥ពាន់លានដុល្លារ។ ចំពោះការនាំចូលពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ ក៏មានការកើនឡើងយ៉ាងគំហុកផងដែរ ដោយសម្រេចបានទំហំ ៣០៧លានដុល្លារ មានកំណើន ៨៦.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គូសបញ្ជាក់ថា កំណើនទាំងការនាំចេញ និងការនាំចូលនេះ បានសបញ្ជាក់ឱ្យឃើញពីភាពរឹងមាំ និងសក្តានុពលនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។
អគ្គនាយកដ្ឋានគយ សង្កត់ធ្ងន់ថា ការបន្តកើនឡើងនៃទំហំពាណិជ្ជកម្មនេះ មិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏បានពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាបន្តជំរុញ និងពង្រីកសក្តានុពលពាណិជ្ជកម្មនេះ ដើម្បីធានានូវកំណើនប្រកបដោយចីរភាព និងវិបុលភាពសម្រាប់ប្រជាជនទាំងពីរ៕