ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ធន់ វឌ្ឍនា ៖ ការទូតសភាកម្ពុជា បានជោគជ័យ នៅវេទិកាសភាប្រើភាសាបារាំង
ថ្ងៃទី ៖ 13-07-2026, ដោយ​​ Dara007 , 47 Views
                     
ភ្នំពេញៈ លោក ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា បានលើកឡើងថា កម្ពុជាទទួលបានជោគជ័យក្នុងការការពារបូរណភាពទឹកដី តាមផ្នែកការទូតសភា នៅលើឆាកអន្តរជាតិ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាពិភាក្សាការងាររវាងក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ខេត្តកណ្តាល នៅវិមានសាមគ្គីភាព ព្រឹទ្ធសភា នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះលោក បានគូសបញ្ជាក់ថា គណៈកម្មការនយោបាយនៃមហាសន្និបាតសភាប្រើភាសាបារាំង (APF) បានចេញសេចក្តីសម្រេចជាប្រវត្តិសាស្ត្រ គាំទ្រនិងគោរពអធិបតេយ្យភាព ព្រមទាំងបូរណភាពដែនដីរបស់កម្ពុជា ក្នុងទំនាស់ព្រំដែនកម្ពុជា-ថៃ។

លោកសង្កត់ធ្ងន់ថា នេះគឺជាជោគជ័យធំ និងជាការផ្តល់យុត្តិធម៌ដ៏ពិតប្រាកដដល់កម្ពុជា ដែលធ្លាប់រងការរំលោភបំពាន។

ទន្ទឹមនឹងការរំលេចនូវសមិទ្ធផលការទូតដ៏ឆ្នើមនេះ លោក ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ថ្នាក់ដឹកនាំជានារីនៅថ្នាក់មូលដ្ឋាន ដោយបានប្រសាសន៍ថា៖ «សេវាសាធារណៈគឺជាប្រយោជន៍ប្រជាជន ហើយប្រជាជនវាយតម្លៃខ្ពស់ចំពោះមន្ត្រី នៅពេលដែលការផ្តល់សេវារហ័ស តម្លាភាព និងត្រឹមត្រូវ»។

លោក បន្ថែមថា សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាតួអង្គស្នូលសំខាន់ក្នុងការផ្តល់សេវាសាធារណៈបានទាន់ពេលវេលា និងប្រកបដោយបរិយាបន្ន ជាពិសេសសម្រាប់ស្ត្រី កុមារ មនុស្សចាស់ និងពិការ»៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com