ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចធិបតី បញ្ជាឱ្យអាជ្ញាធរត្រូវត្រៀមអន្តរាគមន៍ជួយពលរដ្ឋ ជំនន់ទន្លេមេគង្គហក់ឡើងខ្ពស់
ថ្ងៃទី ៖ 25-08-2026, ដោយ​​ Dara007 , 36 Views
                     
ក្រចេះៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរត្រូវត្រៀមអន្តរាគមន៍ជួយពលរដ្ឋ ជំនន់ទន្លេមេគង្គហក់ឡើងខ្ពស់ ដែលបណ្តាឱ្យមានការជន់លិចភូមិឋានពលរដ្ឋជាច្រើនម៉ឺគ្រួសារ ដើម្បីជួយសង្រ្គោះពលរដ្ឋឱ្យបានទាន់ពេលវេលា និងធានាបានសុវត្ថិភាព។ ក្នុងឱកាសអញ្ជើញជាធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦សម្ដេចធិបតី មានប្រសាសន៍ថាសម្រាប់គ្រោះទឹកជំនន់នៅឆ្នាំ២០២៦នេះ កំពុងមានការឡើងជន់ជាខ្លាំង ។

សម្តេចធិបតីទទួលស្គាល់ថា ឥឡូវទឹកជំនន់ឡើងច្រើន ឆ្នាំនេះ ទឹកទន្លេមេគង្គឡើងខ្ពស់មាន៧ខេត្តនិងរាជធានី ប៉ុន្មានឆ្នាំហើយទឹកមិនឡើងដល់កម្រិតហានិភ័យ ឥឡូវឆ្នាំនេះឡើងដល់កម្រិតប្រកាសអាសន្ន”។

ជាមួយនឹងការជន់លិចនៅខេត្តមួយចំនួននេះ សម្តេចធិបតីបានស្នើក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធត្រូវរួមគ្នាត្រៀមបង្ការជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះធម្មជាតិជាយថាហេតុណាមួយកើតមានឡើង ។

ក្នុងនោះត្រូវផ្តោតសំខាន់លើអាយុជីវិតរបស់ប្រជាពលរដ្ឋជាធំ ។

ជាមួយគ្នានេះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានស្នើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក៏ត្រូវចូលរួមចំណែកត្រៀមជួយអន្តរាគមន៍គ្រប់ទីកន្លែងនៅទូទាំងប្រទេស ក្នុងពេលមានគ្រោះទឹកជំនន់ទន្លេមេគង្គកើតឡើងផងដែរ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com