ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ស សុខា កោតសរសើរចំពោះកម្លាំងនគរបាលជាតិកម្ពុជា និងនគរបាលវៀតណាម ទទួលនិងនាំខ្លួនឈ្មោះ ឆេង ភារុណ មកអនុវត្តច្បាប់នៅកម្ពុជា
ថ្ងៃទី ៖ 24-08-2026, ដោយ​​ Dara007 , 33 Views
                     
ភ្នំពេញៈ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកម្លាំងរបស់នាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានអនុវត្តការងារជំនាញនិងនីតិវិធី សហការជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិ បាវិត ជាពិសេសជាមួយនឹងនគរបាលវៀតណាម ទទួលនិងនាំខ្លួនឈ្មោះ ឆេង ភារុណ មកអនុវត្តច្បាប់នៅកម្ពុជា។

ទន្ទឹមនឹងនេះ លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីវៀតណាម ទាំងថ្នាក់ដឹកនាំនគរបាល រហូតដល់មន្ត្រីនគរបាលជំនាញ ដែលបានសហការការងារជំនាញនិងសម្របសម្រួលនីតិវិធីលើករណីនេះ យ៉ាងជោគជ័យ។

ជាថ្មីម្តងទៀត! លោកសូមទទូចម្តងហើយម្តងទៀត ត្រូវគ្រប់គ្រងអារម្មណ៍របស់ខ្លួន ឱ្យបាន ចៀសវាងការប្រព្រឹត្តបទល្មើសទាំងកំរោលណាមួយ។ ក៏ប៉ុន្តែប្រសិនបើថ្លោះធ្លោយប្រព្រឹត្ត ត្រូវតែហ៊ានទទួលខុសត្រូវ ចៀសវាងការរត់គេចខ្លួន ព្រោះមិនអាចរត់គេចខ្លួនអស់មួយជីវិតបានទេ ឬត្រូវចូលសារភាពទទួលកំហុសអនុវត្តទោសតាមច្បាប់កំណត់ ដោយពុំចាំបាច់រង់ចាំការអន្ទងពីថ្នាក់ដឹកនាំ ឬអង្គភាពជំនាញណាមួយនោះឡើយ។ តែទោះបីជាយ៉ាងណាក៏ដោយ ការភ្ញាក់ខ្លួននិងការចូលខ្លួនសារភាពគឺជាស្ថានភាពមួយ ដែលមន្ត្រីអនុវត្តច្បាប់នៅតែស្វាគមន៍៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com