ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
វៀតណាម បញ្ជូនជនសង្ស័យឈ្មោះ ឆេង ភារុណ មកកម្ពុជាវិញ
ថ្ងៃទី ៖ 24-08-2026, ដោយ​​ Dara007 , 28 Views
                     
ក្រោយបទបញ្ជាលោកឧបនាយករដ្ឋមន្រ្ដីសសុខារដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ កំណត់ត្រឹម៤៨ម៉ោង ជនសង្ស័យឈ្មោះ ឆេង ភារុណ ដែលគេចខ្លួនទៅប្រទេសវៀតណាម ត្រូវបានប៉ូលិសសហការតាមចាប់មកវិញ ។

បើតាមស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហានេះ បានបញ្ជាក់ថា សមត្ថកិច្ចកំពុងរៀបចំបែបបទឆ្លងដែនយកមកវិញ(សូមបញ្ជាក់ ជនខាងលើបានត្រឡប់ដល់ព្រំដែនម៉ោង23 .ជាង ដោយយប់ពេកត្រូវខាងមិត្ត វៀតណាមផ្អាកឆ្លងចូល។ត្រូវឱ្យសម្រាកផ្ទះជួលជិតនោះមួយយប់ពេលភ្លឺទើបរៀបចំបែបបទ បើកឱ្យឆ្លងដែនចូលដីខ្មែរដោយមិត្តវៀតណាមធានាមើលខុសត្រូវមិនឱ្យបាត់ )។

លោកស្នងការថា លោកអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ប៉ុល រតនា និង លោកអធិការនគរបាលខណ្ឌបឹងកេងកងនៃស្នងការដ្ឋាននគរបាលរាជធានី នៅចាំតាំងពីយប់ម្លេះនៅព្រុំដែន។ បន្តិចទៀតនៅពេលជនសង្ស័យ ឆេង ភារុណ បំពេញបែបបទឆ្លងដែនរួច និងដឹកបន្តយកមកស្នងការនគរបាលរាជធានីដើម្បីបន្តនីតិវិធី ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com