ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្មករក្រុមហ៊ុន មីង យ៉ាង បានវិលចូលធ្វើការវិញហើយ
ថ្ងៃទី ៖ 19-08-2026, ដោយ​​ Dara007 , 33 Views
                     
ភ្នំពេញៈ បងប្អូនកម្មករក្រុមហ៊ុន មីង យ៉ាង បានវិលចូលធ្វើការវិញហើយ ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់របស់មន្ត្រីជំនាញ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយមន្ទីរការងារ អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធករណីវិវាទការងារនៅក្រុមហ៊ុន មីង យ៉ាង អ៊ីនដាស្ទ្រី (ខេមបូឌា) ឯ.ក (Ming Yang Industry (Cambodia) Co., Ltd.) ត្រូវបានដោះស្រាយដោយសន្តិវិធី និងទទួលបានលទ្ធផលជោគជ័យ។

ក្នុងកិច្ចប្រជុំសម្របសម្រួល ភាគីក្រុមហ៊ុន តំណាងកម្មករនិយោជិត និងសហជីព បានលើកឡើងពីកង្វល់របស់ខ្លួន និងពិភាក្សាគ្នា​ដោយផ្អែក​លើ​ច្បាប់​ស្ដីពីការងារ គោល​ការណ៍សន្ទនាសង្គម និងផលប្រយោជន៍រួម ដើម្បីស្វែងរកដំណោះស្រាយដែលគ្រប់ភាគីអាចទទួលយកបាន។ ជាលទ្ធផលនៃកិច្ចប្រជុំដែលដឹកនាំដោយឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ភាគីទាំងអស់​បានឯក​ភាព​លើ​ចំណុចដោះស្រា​យសំខា​ន់ៗចំនួន៤។

ភាគីក្រុម​ហ៊ុន​បាន​ប្ដេជ្ញា​អនុវត្តតា​មកិច្ចព្រ​មព្រៀង ពង្រឹង​ការគ្រប់គ្រង និងបន្តដោះ​ស្រាយ​ក្ដីកង្វល់​របស់​កម្មករនិ​យោជិតស្របតាមបទប្ប​ញ្ញត្តិជាធរមាន។

ទន្ទឹមនេះ​ ភាគីកម្មករនិ​យោជិតបានឯកភាពបញ្ឈប់ការតវ៉ា និងវិលចូល​ធ្វើកា​រជាប្រ​ក្រ​តីវិ​ញ​​។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួ​ងការងារនិងបណ្ដុះ​បណ្ដាលវិជ្ជាជី​វៈបានបញ្ជាក់​ថា៖«ក្រសួង​ការងារតែង​តែយកចិត្តទុក​ដាក់ចំពោះកង្វ​ល់រប​ស់​បងប្អូ​នកម្មករនិយោជិត និងខិតខំសម្របសម្រួលដោះស្រាយវិវាទដោយផ្អែកលើច្បាប់ សន្ទនាសង្គម និងការយោគយល់គ្នា ដើម្បីការពារសិទ្ធិ និ​ង​ផល​ប្រយោជន៍ស្របច្បាប់របស់គ្រប់ភាគី ព្រមទាំងរក្សាស្ថិរភាពក្នុងទំនាក់ទំនងវិជ្ជាជីវៈ»។

ក្រសួងការងារ និងប​ណ្ដុះបណ្ដា​លវិជ្ជាជីវៈ នឹងបន្ត​តាមដានការអនុវត្ត​កិច្ចព្រមព្រៀងនេះ ដើម្បីធានាឱ្យទំ​នាក់ទំនងការងា​រនៅក្នុង​ក្រុមហ៊ុ​នប្រ​ព្រឹត្ត​ទៅដោ​យ​ភាព​សុខដុមរម​នា និងចីរភាព៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com