ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ណែនាំឱ្យស្រាវជ្រាវម៉ត់ចត់ និងបង្ក្រាបរាល់បទល្មើស
ថ្ងៃទី ៖ 08-07-2026, ដោយ​​ Dara007 , 33 Views
                     
បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ណែនាំឱ្យស្រាវជ្រាវម៉ត់ចត់ និងបង្ក្រាបរាល់បទល្មើស ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុប លទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២៦ នៅសាលប្រជុំ ធំ  អគារសេនាធិការដ្ឋានកងរាជអាវុហត្ថខេត្ត កាលពីថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានផ្តល់អនុសាសន៍មួយចំនួន ត្រូវអនុវត្តតួនាទី ភារកិច្ច បទបញ្ជា ត្រូវពង្រឹងវិន័យ សណ្តាប់ធ្នាប់ របៀបរបបការងារ មានផែនការចាត់តាំងអនុវត្ត តាមដានត្រួតពិនិត្យ ប្រជុំវាយតម្លៃ និងរាយការណ៍ទៀងទាត់ មានក្រមសីលធម៌វិជ្ជាជីវៈ និងនីតិវិធី និងចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ឥស្សរជនជាន់ខ្ពស់ ជាតិ-អន្តរជាតិ ភ្ញៀវទេសចរណ៍ ជាតិ-អន្តរជាតិ អ្នកវិនិយោគ រាល់ព្រឹត្តិការណ៍ និងពិធីផ្សេងៗ ដេីម្បីអនុវត្តការងារបន្តប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ សហការ ចូលរួមបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ ក្តាប់ឱ្យជាប់ ស្រាវជ្រាវឱ្យម៉ត់ចត់ និងបង្ក្រាបនូវរាល់បទល្មើស ដូចជាបទល្មើសគ្រឿងញៀន, បទល្មើសជួញដូរមនុស្ស, បទល្មើសព្រហ្មទណ្ឌជាដេីម។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានថ្លែងនូវការកោតសរសេីរដល់នាយទាហាន នៃកងរាជអាវុធហត្ថទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការអនុវត្តនូវតួនាទី ភារកិច្ច របស់ខ្លួននាពេលកន្លងមកបានយ៉ាងល្អប្រសេីរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com