ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់
ថ្ងៃទី ៖ 02-07-2026, ដោយ​​ Dara007 , 11 Views
                     
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​​ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដ៏ខ្ពងខ្ពស់ក្នុងពិធីអបអរខួប៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ PSE  និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជ័យលាភីចំនួន៥០០ នាក់ (ស្រី៣១៩ នាក់) ក្នុងកម្រិតរិញ្ញាបត្របច្ចេកទេស សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣​ (C3)។

វត្តមានរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតនាពេលនេះ គឺជាមហាកិត្តិយស និងជាការលើកទឹកចិត្តដ៏ថ្លៃថ្លាបំផុត សម្រាប់កុមារ យុវជន ក្រុមគ្រួសារ បុគ្គលិក ក្រុមការងារ អ្នកស្ម័គ្រចិត្ត និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាបំពេញបេសកកម្មប្រកបដោយស្មារតីទទួលខុសត្រូវ និងការលះបង់ខ្ពស់ រហូតធ្វើឱ្យអង្គការដើម្បីភាពញញឹមនៃកុមារ អាចបន្តបេសកកម្មរបស់ខ្លួនប្រកបដោយជោគជ័យ និង និរន្តរភាព  អស់រយៈពេល ៣០ឆ្នាំកន្លងមក។ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ អង្គការ PSE បានរីកចម្រើនគួរឱ្យកត់សម្គាល់។ ចាប់ផ្តើមពីការចែកអាហារដល់កុមារនៅលើទីលានចាក់សំរាម អង្គការបានអភិវឌ្ឍខ្លួនក្លាយជាស្ថាប័នមួយដែលទទួលបានការទទួលស្គាល់ជាផ្លូវការ និងកំពុងផ្តល់ការគាំទ្រដល់កុមារ និងយុវជនប្រមាណជិត ៧០០០ នាក់ ជារៀងរាល់ឆ្នាំ។

បច្ចុប្បន្ននេះ មានយុវជនប្រមាណជិត ១៥០០ នាក់ ដែលមានអាយុចន្លោះពី ១៥ ឡើង កំពុងទទួលការបណ្តុះបណ្តាលនៅក្នុងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈរបស់អង្គការ PSE។ ភាគច្រើននៃយុវជនទាំងនេះ បានបោះបង់ការសិក្សាមុនពេលបញ្ចប់ថ្នាក់ទី១២ ឬទី៩។ នៅទីនេះ ពួកគេទទួលបានឱកាសសិក្សារៀនសូត្រ ហ្វឹកហាត់ទាំងជំនាញរឹង និងជំនាញទន់។

ក្នុងរយៈពេល ៣ ខែបន្ទាប់ពីបញ្ចប់ការសិក្សា ជាង៩៥% នៃយុវជនទាំងនោះទទួលបានការងារធ្វើដែលមានប្រាក់បៀវត្សសមរម្យ និងអាចរកចំណូលដោយខ្លួនឯងបាន។

រហូតមកដល់ពេលនេះ មានអតីតសិស្ស ៨,០០០ នាក់ហើយ ដែលបានបញ្ចប់ការសិក្សាពីអង្គការ PSE និងកំពុងបម្រើការងារយ៉ាងសកម្មក្នុងវិស័យផ្សេងៗនៅក្នុងទីផ្សារការងារកម្ពុជា។ តាមរបាយការណ៍បានបង្ហាញថា ១០០%នៃនិស្សិតជ័យលាភីដែលមានវត្តមាននាពេលនេះមានការងារធ្វើ និង៨៨%ទទួលបានប្រាក់ចំណូលច្រើនជាង​២៥០$ ក្នុងមួយខែ។

ក្នុងនោះ១%បម្រើការក្នុងវិស័យសាធារណៈ ៥%បើកអាជីវកម្មផ្ទាល់ខ្លួន និង៩៤%បម្រើការក្នុងវិស័យឯកជននានា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com