ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ប្រមុខរដ្ឋស្ដីទី៖ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ មាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក
ថ្ងៃទី ៖ 30-06-2026, ដោយ​​ Dara007 , 45 Views
                     
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី សូមអបអរសាទរ ប្រទេសកម្ពុជាក៏ទទួលបានចំណាត់ថ្នាក់លេខ១ បន្ថែមទៀត ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក។

កម្ពុជាត្រូវបានទស្សនាវដ្តី និងស្ថាប័នស្រាវជ្រាវដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក U.S. News & World Report បានវាយតម្លៃ និងផ្តល់ចំណាត់ថ្នាក់លេខ១ បន្ថែមទៀត ដែលជាប្រទេសមាននិរន្តរភាពដី និងធនធាន (Land and Resource Sustainability) ល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក។

យោងតាមការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មាន SEA Infographics កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០២៦ កម្ពុជាបានទទួលចំណាត់ថ្នាក់លេខ ១ ជាប្រទេសមាននិរន្តរភាពដី និងធនធាន ល្អបំផុតលើពិភពលោក ឆ្នាំ២០២៦ នាំមុខប្រទេស ស្លូវេនី (លេខ២) និង ប៉ារ៉ាហ្គាយ (លេខ៣)។ ដោយឡែក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាឈរលេខរៀងទី១ បន្តដោយប្រទេសឡាវ (លេខ៦) និងមីយ៉ាន់ម៉ា (លេខ១៦)។

សូមបញ្ជាក់ថា ស្ថាប័ន U.S. News & World Report បានផ្តោតលើសូចនាករចំនួន ៥ រួមមាន ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ផ្ទៃដីតំបន់ការពារធម្មជាតិ ពាណិជ្ជកម្មប្រកបដោយនិរន្តរភាព និងវិធានការឆ្លើយតបនឹងកង្វះខាតទឹកដែលឈានដល់ការវាយតម្លៃផ្តល់ចំណាត់ថ្នាក់ ដល់ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ លើនិរន្តរភាពដី និងធនធាន។ កម្ពុជាជាប្រទេសមាននិរន្តរភាពដី និងធនធាន ល្អបំផុតលើពិភពលោក ឆ្នាំ២០២៦នេះ គឺជាការបង្ហាញភាពយកចិត្តទុកដាក់ខ្ពស់ របស់កម្ពុជាក្នុងការគ្រប់គ្រងដី ជាពិសេសព្រៃឈើ និងធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ ដែលជាកត្តាចម្បងក្នុងការស្រូបយក និងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ក៏ដូចជាចូលរួមក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមរបស់ពិភពលោកទាំងមូល។

ការវាយតម្លៃនេះគឺប្រើប្រាស់ទិន្នន័យ ពីស្ថាប័នគួរឱ្យទុកចិត្តដូចជា EDGAR, FAO, UNCTAD, EU GHSL, ធនាគារពិភពលោក ដែលបានបង្ហាញពីភាពច្បាស់លាស់របស់ប្រទេសកម្ពុជា ក្នុងការប្រើប្រាស់ដី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

កម្ពុជាជាប្រទេសមាននិរន្តរភាពដី និងធនធាន ល្អបំផុតលើពិភពលោក ឆ្នាំ២០២៦នេះដោយសារមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្រោមការដឹកនាំកន្លងមក ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់និងចក្ខុវិស័យ ដ៏វែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងការបន្តដឹកនាំដ៏ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលពោរពេញដោយសមត្ថភាពនិងថាមពល នាំឱ្យប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១ ជាប្រទេសមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោក ឆ្នាំ២០២៦ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ហើយ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ តាមការចុះផ្សាយដោយ SEA Infographics ប្រទេសកម្ពុជាក៏ទទួលបានចំណាត់ថ្នាក់លេខ១ បន្ថែមទៀត ដែលជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតនៅលើពិភពលោកឆ្នាំ២០២៦ ផ្អែកតាមរបាយការណ៍របស់ U.S. News & World Report៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com