ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដី បញ្ជាឱ្យពង្រឹងគុណភាពចំណីអាហារ
ថ្ងៃទី ៖ 27-06-2026, ដោយ​​ Dara007 , 57 Views
                     
ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់ពង្រឹងគុណភាពចំណីអាហារ ដើម្បីបញ្ចៀសផលប៉ះដល់សុខភាពប្រជាពលរដ្ឋ។

ការបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ពិធីជួបសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម របស់សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

សម្ដេចជួបខ្លួនឯងផ្ទាល់នៅពេលចុះទៅតាមបណ្ដាខេត្ត ហើយម្ចាស់ហាងគុយទាវមួយកន្លែង ហាមសម្ដេចមិនឲ្យទទួលទានប្រហិតសាច់គោនោះទេ។ ប៉ុន្ដែសម្ដេចមិនបានសួរអំពីមូលហេតុនោះទេ តែអាចសន្និដ្ឋានបានថាមកពីមូលហេតុអ្វី។ ក្នុងន័យនេះ សម្ដេចធិបតី សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលរដ្ឋ ជួយដល់វិស័យឯកជន ហើយវិស័យឯកជនត្រូវជួយខ្លួនឯង ដើម្បីជួយអតិថិជន តាមរយៈការខិតខំផលិតរបស់មានគុណភាព សុចរិតភាព តម្លាភាព គិតគូរពីសុខភាព ផលប្រយោជន៍របស់អ្នកប្រើប្រាស់។

សម្ដេចបន្ដទៀតថា រាជរដ្ឋាភិបាល នឹងជួយសម្រួល ប៉ុន្ដែបើវិស័យឯកជនដើរតួនាទីជួយពិនិត្យខ្លួនឯង។

បន្ថែមពីនេះ សម្ដេចធិបតី គូសបញ្ជាក់ថា ស្ថាប័នរដ្ឋមិនចង់ដើរតួជាអ្នកដាក់វិធានការច្រើនដើម្បីដើរតាមផលិតផលដែលគ្មានគុណភាព ឬប៉ះពាល់សុខភាពប្រជាពលរដ្ឋនោះទេ ពោលវិស័យឯកជន ត្រូវតែមានភាពម្ចាស់ការណ៍ ដើម្បីបង្កើនទំនុកចិត្តដល់អតិថិជន ខណៈរដ្ឋនឹងខិតខំកាត់បន្ថយនីតិវិធី ដើម្បីជួយសម្រួលហើយវិស័យឯកជនត្រូវរួមគ្នា ដើម្បីធ្វើយ៉ាងណាពង្រឹងសមត្ថភាព និងគុណភាពនៃការផលិតនេះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com