ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ប្រធានាធិបតីចិន ចង់ឃើញកម្ពុជា ថៃ ដោះស្រាយបញ្ហាជាមួយគ្នាដោយសន្តិវិធី
ថ្ងៃទី ៖ 27-06-2026, ដោយ​​ Dara007 , 48 Views
                     
ភ្នំពេញៈ ប្រធានាធិបតីចិន ចង់ឃើញកម្ពុជា ថៃ ដោះស្រាយបញ្ហាជាមួយគ្នាដោយសន្តិវិធី ដោយគោរពទៅតាមកិច្ចព្រមព្រៀង ដែលភាគីទាំងពីរមានស្រាប់។

ប្រាប់អ្នកសារព័ត៌មានក្រោយក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញហើយ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន សម្ដេចតេជោ បានលើកឡើងពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ជម្រាបជូនឯកឧត្ដមប្រធានាធិបតីចិន។

ជាការឆ្លើយតប លោក ស៊ី ជីនពីង បានបញ្ជាក់ច្បាស់ៗថា ចិនគាំទ្រពេញទំហឹងនៅក្នុងការការពារដែនអធិបតេយ្យភាព និងសន្តិសុខរបស់កម្ពុជា។

លោក គូសបញ្ជាក់ថា ចិនចង់ឃើញភាគីកម្ពុជា ថៃ ដោះស្រាយបញ្ហាជាមួយគ្នាដោយសន្តិវិធី ដោយគោរពទៅតាមកិច្ចព្រមព្រៀង ដែលភាគីទាំងពីរមានស្រាប់ ដូច្នេះជាឆន្ទៈរបស់ចិនចង់ឱ្យភាគីទាំងពីរ គឺចរចាគ្នាក្នុងការដោះស្រាយលើបញ្ហាព្រំដែន ដែលកំពុងមានជម្លោះ ដែលថៃបានកាន់កាប់មកលើទឹកដីកម្ពុជាខុសច្បាប់នាពេលកន្លងមក ដែលកម្ពុជាបានបធិសេធយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់នេះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com