គួរបញ្ជាក់ផងដែរថា ទីតាំងទាំងនេះសុទ្ធសឹងតែជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដូចជា សាលារៀន មន្ទីរពេទ្យ វត្តអារាម និងផ្ទះសម្បែងរបស់ប្រជាជនស្លូតត្រង់កម្ពុជា ដែលត្រូវបានខូចខាតខ្ទេចខ្ទាំយ៉ាងដំណំ មិនអាចរស់នៅ និងប្រើប្រាស់បាន ដោយសារការវាយប្រហារប្រដាប់អាវុធជាបន្តបន្ទាប់ដោយមិនរើសគោលដៅរបស់កងកម្លាំងយោធាថៃកាលពីឆ្នាំ២០២៥កន្លងទៅ។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជាបន្តអំពាវនាវយ៉ាងម៉ឺងម៉ាត់នូវភាពចាំបាច់ក្នុងការអនុវត្តឱ្យបានពេញលេញ ខ្ជាប់ខ្ជួន និងជាបន្ទាន់នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធដែលមានស្រាប់ដ៏ទៃទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស ការវិលត្រឡប់ទៅរកប្រក្រតីភាព និងការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕