ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
១ខែ ក្រសួងមហាផ្ទៃ ដោះស្រាយបានជាង ៧០បណ្ដឹង
ថ្ងៃទី ៖ 25-06-2026, ដោយ​​ Dara007 , 45 Views
                     
ភ្នំពេញៈ ក្នុងខែឧសភា ឆ្នាំ២០២៦នេះ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃបានទទួលពាក្យបណ្ដឹង សរុប៩៣បណ្ដឹង ក្នុងនោះមានបណ្តឹងស្ទួន១៥បណ្ដឹង និងបណ្តឹងគ្មានប្រភព៨បណ្ដឹង។ បើធៀបនឹងខែមេសា បណ្ដឹងសរុបបានថយចុះ ២បណ្ដឹង ស្មើនឹង២%។ នេះបើតាមរបាយការណ៍អគ្គាធិការរដ្ឋានផ្តល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។

បើតាមរបាយការណ៍ បណ្តឹងទាំងនោះរួមមាន បណ្តឹងប្រជាពលរដ្ឋជាមួយនឹងប្រជាពលរដ្ឋ ប្រជាពលរដ្ឋជាមួយនឹងមន្ត្រីរាជការ ប្រជាពលរដ្ឋជាមួយអង្គភាព និងបណ្ដឹងពាក់ព័ន្ធការអនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រីរាជការ។ ចំនួននេះ បើគិតទាំងបណ្តឹងនៅសល់ផងនោះ អគ្គាធិការដ្ឋាន មានពាក្យបណ្ដឹងសរុបចំនួន ២៥៧បណ្ដឹង។

បន្ទាប់ពីទទួលបានបណ្ដឹង និងដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយ អគ្គាធិការដ្ឋានទទួលបានរបាយការណ៍បំភ្លឺពីអង្គភាពពាក់ព័ន្ធចំនួន៥៦របាយការណ៍។ ធៀបនឹងខែមេសា របាយការណ៍បំភ្លឺសរុបកើនឡើង ២៤របាយការណ៍ និងរបាយការណ៍បំភ្លឺកំពុងចាត់ការ មាន៧៤របាយការណ៍។ អគ្គាធិការដ្ឋានក៏បានរៀបចំសំណើសុំគោលការណ៍ពីថ្នាក់ដឹកនាំដើម្បីចាត់ចែងពាក្យបណ្ដឹង ៥២បណ្ដឹង និងរបាយការណ៍បំភ្លឺ ៣៥របាយការណ៍ផងដែរ។

លោក ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គាធិការដ្ឋានបានដោះស្រាយបណ្ដឹង៧៧បណ្ដឹង។

លោកបានបញ្ជាក់ថា ក្នុងចំណោមពាក្យបណ្ដឹងសរុប ២៥៧បណ្ដឹង អគ្គាធិការដ្ឋាន សម្រេចដោះស្រាយបណ្ដឹងបាន៥០% ដែលចំនួននេះ ថយចុះ២០% បើធៀបនឹងលទ្ធផលដោះស្រាយក្នុងខែមេសាកន្លងទៅ។ ចំណែក ពាក្យបណ្ដឹងនៅសេសសល់១៨០បណ្ដឹងទៀត អគ្គាធិការដ្ឋានកំពុងបន្តដំណើរការដោះស្រាយតាមនីតិវិធីយ៉ាងយកចិត្តទុកដាក់បំផុត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com