ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រឿងត្រីសាល់មុន ៖ ចរណៃនឹងបិទហាងទាំងអស់ ២ខែទៀត
ថ្ងៃទី ៖ 23-06-2026, ដោយ​​ Dara007 , 45 Views
                     
ភ្នំពេញៈ យីហោ«ចរណៃ» នឹងបិទហាងទាំងអស់នៅ២ខែទៀត ក្រោយផ្ទុះរឿងលក់ត្រីត្រោតបន្លំអ្នកប្រើប្រាស់ថាជា ត្រីសាល់មុនជូនប្រជាពលរដ្ឋ ។ការប្រកាសបិទទ្វារនេះ ក្រោយអាជ្ញាធរចុះពិនិត្យ និងពិន័យប្រាក់១០ ទៅ២០លានរៀល ជុំវិញករណីយកត្រីត្រោត លក់បន្លំអ្នកប្រើប្រាស់ថាជា ត្រីសាល់មុន។

យោងតាមសេចក្តីជូនដំណឹងសុំអភ័យទោសរបស់ហាងចរណៃចំពោះកំហុសឆ្គងកន្លងមក នៅថ្ងៃទី ២៣ ខែមិថុនា បានប្រកាសថា ប្រសិនបើមិនមានការប្រែប្រួលទេ ហាងទាំងអស់នឹងផ្អាកដំណើរការជាផ្លូវការ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ។

ក្នុងអំឡុងពេលនេះ ហាងនឹងបន្តលក់ស្តុកដែលនៅសល់ និងរៀបចំការងារពាក់ព័ន្ធសម្រាប់បុគ្គលិក និងម្ចាស់ទីតាំងជួល។

ហាងចរណៃ អះអាងថា ខ្លួនលក់តែត្រីសាម៉ុន និងត្រីត្រោតស្រស់ ដែលចិញ្ចឹមនៅប្រទេសន័រវែស និងអូស្ត្រាលីប៉ុណ្ណោះ ហើយមិនធ្លាប់លក់ត្រីត្រោតព្រៃ ឬត្រីត្រោតដែលនាំចូលពីប្រទេសផ្សេងឡើយ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com