ជាសក្ខីភាពចំពោះសកម្មភាពសង្គមដ៏ថ្លៃថ្លារបស់ លោកជំទាវបណ្ឌិត ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក សហគមន៍ Olave Baden-Powell Society (OB-PS) បានផ្តល់ជំនឿទុកចិត្តនិងកិត្តិយសតែងតាំង លោកជំទាវបណ្ឌិត ជា “ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា (National President of OB-PS Cambodia)” រួមជាមួយនឹង “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ (PRINCESS BENEDIKTE AWARD)” ។ ក្នុងឱកាសនោះដែរ សមាជិក-សមាជិកាថ្មី ចំនួន ៨៦រូប ក៏បានស្ម័គ្រចិត្តចូលរួមជាសមាជិកពេញសិទ្ធិរបស់សហគមន៍ OB-PS ដែលនឹងជំរុញចលនាឧបត្ថម្ភដល់សកម្មភាពរបស់ សមាគមកាយឫទ្ធិនារីពិភពលោក កាន់តែទូលំទូលាយបន្ថែមទៀត នៅខេត្តសៀមរាប រសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦៕