ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេចតេជោ ៖ អង្គការហ្វ្រង់កូហ្វូនី ត្រូវគាំទ្រ សមាជិកនៅលើឆាកអន្តរជាតិ
ថ្ងៃទី ៖ 17-06-2026, ដោយ​​ Dara007 , 32 Views
                     
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន បានចែករំលែកថា អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ ដើម្បីធ្វើឱ្យតួនាទីរបស់អង្គការហ្វ្រង់កូហ្វូនីកាន់តែមានសក្តានុពល ឬក៏កាន់តែរីកចម្រើនបន្ថែមទៀត។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹង ក្រោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Dacian Julien Cioloş ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី ចូលជួបសម្តែងការគួរសម នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ថា សម្ដេចតេជោបានចែករំលែកនូវស្ថានការណ៍អន្តរជាតិ ជាមួយលោក និងប្រតិភូអំពីពហុភាគីនិយម ជាពិសេសក្នុងក្របខណ្ឌនៃតួនាទីរបស់អង្គការហ្វ្រង់កូហ្វូនី ដើម្បីធ្វើយ៉ាងណាក្នុងនាមជាអង្គការដែលមានសមាជិកដ៏ច្រើន ដែលសមាជិកពេញសិទ្ធិបច្ចុប្បន្នមានរហូតដល់៥៣ប្រទេស ដែលក្នុងចំណោមសមាជិកទាំងអស់នោះត្រូវតែពង្រឹងការកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើឱ្យតួនាទីរបស់អង្គការហ្វ្រង់កូហ្វូនីកាន់តែមានសក្តានុពល ឬក៏កាន់តែរីកចម្រើនបន្ថែមទៀត។

សម្ដេចតេជោ ក៏បានចែករំលែកនូវទស្សនៈទាក់ទងទៅនឹងការពង្រីកនៅក្នុងក្របខ័ណ្ឌអង្គការហ្វ្រង់កូហ្វូនី តាមរយៈការប្រាស្រ័យទាក់ទង ឬក៏កិច្ចការសេដ្ឋកិច្ចជាមួយគ្នាដែលប្រទេសនៅក្នុងសមាជិកគួរតែពង្រឹងបន្ថែម នៅក្នុងការធ្វើនូវកិច្ចសហការសេដ្ឋកិច្ចក៏ដូចជាពាណិជ្ជកម្ម និងវិនិយោគ ដើម្បីឱ្យមានការគាំទ្រដល់នយោបាយនៃទំនាក់ទំនងរវាងប្រទេសដែលជាសមាជិក។

បន្ថែមលើសពីនេះ សម្ដេចតេជោ ក៏បានចែករំលែកថា អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ” ។ ក្នុងក្របខ័ណ្ឌអង្គការហ្វ្រង់កូហ្វូនី លោក Dacian Julien Cioloş បានលើកឡើងថា លោកគឺជាបេក្ខភាពតំណែងអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី ហើយក៏បានចែករំលែកអំពីតួនាទីរបស់អង្គការហ្វ្រង់កូហ្វូនី ក្នុងការដើរតួយ៉ាងសំខាន់ក្នុងការពង្រីក និងពង្រឹងនូវពហុភាគីនិយម និងលើកស្ទួយបន្ថែមទៀត។

ក្នុងក្របខ័ណ្ឌនៃកិច្ចការអន្តរជាតិនេះ លោកអបអរសាទរចំពោះកម្ពុជាដែលត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅក្នុងខែវិច្ឆិកាខាងមុខ ដែលឯកឧត្តមចាត់ទុកថា ភាពជាម្ចាស់ផ្ទះនេះ គឺជាឱកាសដ៏ល្អសម្រាប់កម្ពុជា នៅក្នុងការចូលរួមចំណែកក្នុងក្របខ័ណ្ឌនៃអង្គការហ្វ្រង់កូហ្វូនី ។

បើតាមទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី ក្នុងកិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះហ្វ្រង់កូហ្វូនីខាងមុខ លោកប្រធានាធិបតីរ៉ូម៉ានី នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជា រួមទាំងថ្នាក់ដឹកនាំធុរកិច្ចមួយចំនួនទៀត។

សម្ដេចតេជោមានប្រសាសន៍បញ្ជាក់ទៅវិញថា សម្តេច នឹងរង់ចាំស្វាគមន៍ចំពោះវត្តមានរបស់លោកប្រធានាធិបតី និងអ្នកធុរកិច្ចទាំងអស់មកកាន់ប្រទេសកម្ពុជានៅពេលខាងមុខ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com